គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០ ខែមីនា​កើតឡើង​១០​លើក​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល​១៩​នាក់​

21-March-2016 | ដោយ មែន កំសត់




ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក ក្នុងនោះ​យប់ ៥​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់ ២​នាក់ ( ស្រី ១​នាក់ ) រងរបួស​ធ្ងន់ ៩​នាក់ ( ស្រី ៤​នាក់ ) និង​របួសស្រាល ១០​នាក់ ( ស្រី ៤​នាក់ ) ។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១០​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៦​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៩ គ្រឿង រថយន្ត​ធុន​តូច ចំនួន ៦​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង និង​ថ្មើរជើង ១​នាក់ ។​
​ប្រភពព័ត៌មាន​ដដែល​ប្រាប់​បន្ត ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក , មិន​ប្រកាន់​ស្តាំ ២​លើក ,​ស្រវឹង ១​លើក , និង​បត់​គ្រោះថ្នាក់ ១​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៨​នាក់ ( យប់ ២​នាក់ ) ។​
​គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក និង ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៤​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​ធុន​តូច ៦​លើក និង​រថយន្ត​ធុន​ធំ ១​លើក ។​

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្តទៀត​ឲ្យ​ដឹងថា ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តក្រចេះ ១​លើក ស្លាប់ ១​នាក់ ( ស្រី ) ខេត្ត​រតនគីរី ១​លើក ស្លាប់ ១​នាក់ ខេត្ត​ព្រះសីហនុ ៣​លើក របួស ៥​នាក់ ( ស្រី ៣​នាក់ ) និង​ខេត្តពោធិ៍សាត់ ១​លើក របួស ៥​នាក់ ( ស្រី ២​នាក់ ) ។​

​ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៤៧៣៤​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១៩៣៩​គ្រឿង និង​ពិន័យ​សរុប ២៧៩៥​គ្រឿង ៕

ចំនួនអ្នកទស្សនា

    20533637

  • ថ្ងៃនេះ10461
  • ម្សិលមិញ15681
  • សប្តាហ៍នេះ69301
  • ខែនេះ91181
  • ឆ្នាំនេះ91181
  • សរុប20533637