រតនគិរី ៖ ស្ត្រីវ័យ២៧ឆ្នាំម្នាក់ ឈ្មោះលី ស្រីភាព ជនជាតិខ្មែរ កាន់លិខិតឆ្លងដែន N ០០០៩៦២៦៩ នឹងកាន់អត្តសញ្ញាណប័ណ្ណ លេខ ១៩០៧១៣៧៣៣ មានលំនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានលោកតេងប៊ុនថុ ន ស្នងការរងនគរបាលខេត្តរតនៈគីរីចោទថាឃុបឃឹតជាមួយអ្នកកាសែត៥នាក់ ចងកៀបគាត់ស៊ី(ស៊ិក)។មូលហេតុគឺស្រីដែលមានឈ្មោះខាងលើបាន ទម្លាយប្រាប់កាសែតថាលោកស្នងររងឈ្មោះតេងប៊ុនថុ ន បាន រំលោភបំពានទៅលើរូបរាងកាយរបស់នាងក្នុងអំឡុងដែលនាងបំរើការងារ នៅក្នុងផ្ទះរបស់លោកស្នងការកន្លងមកហើយគំរាមគំហែងយកទឹកប្រាក់ចំនួន បួនពាន់ដុល្លាពីលោក ។នេះបើតាមលោកស្នងការរងនគរបាលខេត្តរតនៈគីរីប្រាប់កាសែត។
លោកតេង ប៊ុនថន បានចោទស្ត្រី ឈ្មោះលី ស្រីភាពថា៖ មាន ចេតនាប្រើវិធីថោកទាបឆរបោកយកលុយចំនួនបួនពាន់ដុល្លាសហរដ្ឋអារិ ក នឹងគំរាមគំហែងចុះផ្សាយព័ត៌មានក្លែងបន្លំឯកសារហើយយកក្រុមអ្នកសា រព័ត៌មានចំនួន៥រូបនៅពីក្រោយខ្នង(គៀបស៊ី)ឲ្យលោក បាត់ បង់កិត្តិយសយ៉ាងធ្ងន់ធ្ងរ។
លោកស្នងការរងបានឲ្យដឹងថា៖ដំបូង ស្ត្រីមានឈ្មោះដូចខាងលើនេះបានមកសុំស្នាក់នៅអាស្រយ័មើលថែទាំ កូនក្មេង២នាក់ នៅផ្ទះរបស់លោកដែលមានរយ:ពេល៦ខែដោយគិតចាប់ថ្ងៃទី២២ខែ១០ឆ្នាំ ២០១៥នឹងមានលិខិតស្នាមឯកភាពសាកល្បងការងារយ៉ាងត្រឹមត្រូវ។
ប៉ុន្តែ ស្ត្រីម្នាក់នេះបានបំពេញការងារបានតែ៣ខែប៉ុណ្ណោះ ហើយលួចរត់ទៅផ្ទះវិញដោយគ្មានការអនុញ្ញតិត្រឹមត្រូវពីលោកនោះទេ ដោយអះអាងថាខ្លួនឈឺ។លោកបន្តទៀតថា ក្រោយមកក៍លេចមុខស្ត្រីម្នាក់នេះ ទូរស័ព្ទមកសុំការងារ ធ្វើបន្តប៉ុន្តែលោកមិនបានអនុញ្ញតិ ដោយលោករកបុរគ្គលឹកថ្មីបំពេញបានហើយ ធ្វើឲ្យនាងខឹងរកវិធីរៀបគំរោងធ្វើបាបលោកស្នងការរងតែម្តង។បើតាម ឯកសាដែលលោកស្នងការបង្ហាញឲ្យកាសែតបញ្ជាក់ថាស្ត្រីមានឈ្មោះលី ស្រីភាពដែលមានអាស័យដ្ឋាននៅក្រុងសេរីសោភណ័និងអ្នកកាសែត៥នាក់នៅ ខេត្តរតនៈគីរីជាមនុស្សខូច??!!!។សង្ឃឹមថាករណីនេះនឹងមានការស៊ើប សង្កេតពីអង្គការសិទ្ធមនុស្សនានាថាតើរវាងលោកតេងប៊ុនថុ ន ស្នងការរងនគរបាលខេត្តរតនៈគីរីនិងស្ត្រីវ័យ២៧ឆ្នាំម្នាក់ ឈ្មោះលី ស្រីភាពអ្នកណាជាមនុស្សខូចពិត?៕