មន្ត្រី​យោធា​ស័​ក្ត​៤​កន្លះ​ម្នាក់ ដេកស្លាប់​បែកពពុះមាត់​នៅក្នុង​បរិវេណ​ក្រសួងការពារជាតិ​

22-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​មួយ គឺ​ដោយសារតែ​គេ​បាន​ប្រទះឃើញ​មន្ត្រី​យោធា​ស័​ក្ត​៤​កន្លះ​ម្នាក់ ដេកស្លាប់​បែកពពុះមាត់ នៅក្នុង​រថយន្ត​ដោយ​មិនដឹង​មូលហេតុ ហើយ​មិនមាន​នរណាម្នាក់​ដឹងថា តាំងពី​ពេលណា​នោះទេ គ្រាន់តែ​គេ​ប្រទះឃើញ​ស្លាប់ នៅ​ម៉ោង​ប្រមាណ​១៩ និង​០០​នាទី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​អគ្គបញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយ​ឃើញ​ល្ងាច ទៅ​ហើយដោយ​មិនឃើញ​គាត់​ត្រឡប់ទៅផ្ទះ​វិញ ហើយ​នៅពេល​ខ​ល​តាម​ទូរស័ព្ទ​ក៏​គ្មាន​អ្នក​លើក ទើប​ក៏បាន​នាំគ្នា​មក​សួរ​នាំនៅ​កន្លែងធ្វើការ​។ ពេលមកដល់​កន្លែងធ្វើកា​រ​អ្នក​រួម​ការងារ ជាមួយ​បាន​ដើររក រួច​ក៏​ប្រទះឃើញ​មន្ត្រី​យោធា​ខាងលើ​ដេកស្លាប់​បែកពពុះមាត់​នៅក្នុង​រថយន្ត ដោយ​មិនមាន​នរណាម្នាក់​ដឹង​ពី​មូលហេតុ​នោះទេ​។ សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20533607

  • ថ្ងៃនេះ10431
  • ម្សិលមិញ15681
  • សប្តាហ៍នេះ69271
  • ខែនេះ91151
  • ឆ្នាំនេះ91151
  • សរុប20533607