ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៧លើក ក្នុងនោះ យប់ ៩លើក បណ្តាលអោយមនុស្សស្លាប់ ១១នាក់ ( ស្រី ៤នាក់ ) រងរបួសធ្ងន់ ១៥នាក់ ( ស្រី ៤នាក់ ) និងរបួសស្រាល ៨នាក់ ( ស្រី ៤នាក់ )។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៣២គ្រឿង រួមមាន ម៉ូតូចំនួន ២០ គ្រឿង រថយន្តធុនតូច ចំនួន ១០គ្រឿង យានផ្សេងៗ ចំនួន ២ គ្រឿង និងថ្មើរជើង ២នាក់ ។
ប្រភពព័ត៌មានដដែលប្រាប់បន្ត ឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក ប្រជែងគ្រោះថ្នាក់ ១លើក , មិនប្រកាន់ស្តាំ ១លើក ,ស្រវឹង ១លើក , មិនគោរពសិទ្ធិ ២លើក និងបត់គ្រោះថ្នាក់ ៧លើក ។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២៨នាក់ ( យប់ ១៤នាក់ )។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១៣លើក ផ្លូវខេត្ត/ក្រុង ចំនួន ៣លើក និងផ្លូវល ំ ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តធុនតូច ៨លើក រថយន្តធុនធំ ២លើក និងគោយន្ត ១លើក ។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តកំពង់ចាម ៣លើក ស្លាប់ ២នាក់ របួស ៤នាក់ ( ស្រី ១នាក់ ) ខេត្តតាកែវ ២លើក ស្លាប់ ២នាក់ ( ស្រី ១នាក់ ) របួស ៥នាក់ ( ស្រី ១នាក់ ) ខេត្តរតនគីរី ១លើក ស្លាប់ ២នាក់ របួស ១នាក់ ខេត្តស្វាងរៀង ២លើក ស្លាប់ ១នាក់ ( ស្រី ) ខេត្តស្ទឹងត្រែង ១លើក ស្លាប់ ១នាក់ ខេត្តត្បូងឃ្មុំ ១លើក ស្លាប់ ១នាក់ ( ស្រី ) របួស ១នាក់ ខេត្តបាត់ដំបង ១លើក ស្លាប់ ១នាក់ និងខេត្តកណ្តាល ១លើក ស្លាប់ ១នាក់។
ប្រភពព័ត៌មានពីនាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤៨៥៣គ្រឿង ក្នុងនោះ បានធ្វើការអប់រំចំនួន ២១៤២គ្រឿង និងពិន័យសរុប ២៧១១គ្រឿង៕