សៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងអធិការស្រុកសូទ្រនិគម ចុះបង្ក្រាបទីតាំងល្បែងស៊ីសង (អាប៉ោង)មួយកន្លែង កាលពីថ្ងៃទី២១ មីនា ២០១៦ ស្ថិតនៅភូមិស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយឃាត់ខ្លួនមនុស្ស២នាក់ រួមទាំងវត្ថុតាង
ហើយបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះឌិត តន់ អាយុ៥៤ឆ្នាំ ជាមេបាញ់អាប៉ោង មានទីលំនៅភូមិស្ទឹង ឃុំសំរោងស្រុកសូទ្រនិគម ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះស្គន់ ឌុង អាយុ៤២ឆ្នាំ ជាអ្នកចាក់ រស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ៕