ព្រៃវែង ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ បានឆក់ខ្សែភ្លើងស្លាប់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិវាលឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បន្ទាប់ពីយុវជនរងគ្រោះ បានតខ្សែភ្លើងតាមរូឡូពីផ្ទះរបស់ខ្លួន ដើម្បីឆក់អន្ទង់នៅស្រះក្រោយផ្ទះ។
លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរខេត្តព្រៃវែង បានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ គីម កុង អាយុ១៥ឆ្នាំ រស់នៅភូមិខាងលើនៅពេលឆក់អន្ទង់ក្នុងស្រះនោះ ស្រាប់តែឆក់ខ្លួនឯងទៅវិញ បណ្តាលឲ្យស្លាប់នៅពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យស្វាយអន្ទរ។ បច្ចប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕