ប្រធាន​សន្តិសុខ​រោងចក្រ​មួយ តណ្ហា​ឡើងដល់​.​ក សុំ​នារី​ជា​កូនចៅ​រួមភេទ​មិនបាន ចាប់រំលោភ​បានសម្រេច​

23-March-2016 | ដោយ មែន កំសត់


​កណ្តាល​៖ បុរស​ជនជាតិ​ចិន​ម្នាក់ ជា​ប្រធាន​សន្តិសុខ​រោងចក្រ​កាត់ដេរ​យីហោ «​ម៉េង​តុង ម៉េង​យ៉ាន់​» ហៅ​រោងចក្រ​ដើម​ខ្វិត ខឹង​សុំ​នារី​សន្តិសុខ​ជា​កូនចៅ រួមភេទ​មិនបាន ក៏​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជាមួយនឹង​បុរស​ម្នាក់ទៀត ប​ញ្ចូ​ន​មក​តុលាការ​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​ឈ្មោះ សៀ ស៊ា​វ​ស៊ាន អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជា ប្រធាន​សន្តិសុខ​នៅ​រោងចក្រ ម៉េង​យ៉ាន់ ស្នាក់​នៅក្នុង​ទីតាំង​រោងចក្រ ស្ថិតក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល និង​ឈ្មោះ យូ សុភ​ក្រ័ អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ប្រធាន​សន្តិសុខ​រោងចក្រ​ម៉េង​យ៉ាន់​ផងដែរ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់​នៅក្នុង​ទីតាំង​រោងចក្រ​ជាមួយគ្នា​។ ចំណែកឯ​នារី​រងគ្រោះ​ឈ្មោះ ព ល​.​ដ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ជា សន្តិសុខ BPD ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​។​

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១​រសៀល ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ដើរទៅ​ហៅ​នារី​រងគ្រោះ ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​រោងចក្រ ឲ្យ​ទៅ​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ា​វ​ស៊ាន នៅក្នុង​ការិយាល័យ​។ ពេលទៅដល់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​និយាយ​បកប្រែ​ឲ្យ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ា​វ​ស៊ាន ថា «​ចិន​ស្រឡាញ់ និង​សុំ​ដេក​ជាមួយ​រយៈពេល​មួយ​យប់​» ពេលឮ​ដូច្នេះ​នារី​រងគ្រោះ​មិនបាន​យល់ព្រម​ទេ​។ ក្រោយមក​ទើប​ឈ្មោះ យូ សុ​ភ័​ក្រ និយាយ​បកប្រែ​បបួល​នារី​រងគ្រោះ ទៅ​ដើរលេង​នៅក្នុង​ក្លិប នារី​រងគ្រោះ​នៅតែ​មិន​ព្រម​។ ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ និយាយ​បកប្រែ​ឲ្យ​ជនជាតិ​ចិន​ទៀតថា «​គេ​ធំ បើ​យើង​ធ្វើ​ប្រពន្ធ​គេ យើង​ធំជាងគេ​»​។ និយាយ​ចប់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ចាប់​នារី​រងគ្រោះ​ថើប​រួច​ដើរ​ចេញពី​ការិយាល័យ​បាត់ទៅ​។​

ពេល​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ ដើរចេញ​ទៅបាន​ជនសង្ស័យ​ឈ្មោះ សៀ ស៊ា​វ​ស៊ាន ដែលជា​ជនជាតិ​ចិន បាន​ចាប់​ច្របាច់​.​ក​នារី​រងគ្រោះ​អូស ចូលទៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន រុញ​ផ្តួល​ទៅលើ​គ្រែ​ធ្វើ​សកម្មភាព​រំលោភ រហូត​បានសម្រេច​។ បន្ទាប់មក​ជនសង្ស័យ បានធ្វើ​កាយវិការ​គំរាម​អារ​.​ក​នារី​រងគ្រោះ រួច​បន្ត​ដេក​យកដៃ​របស់ខ្លួន ទៅ​អង្អែល​លេង​ប្រដាប់ភេទ​នារី​រងគ្រោះ រយៈពេល​៣​ទៅ​៤​ម៉ោង ទើប​អនុញ្ញាតិ​ឲ្យ​នារី​រងគ្រោះ​ចេញពី​បន្ទប់​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយមក​នារី​រងគ្រោះ​បានសម្រេច​ចិត្ត ដាក់​ប​ក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ស្រុក ហើយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់​តែម្ដង​៕

ចំនួនអ្នកទស្សនា

    20531027

  • ថ្ងៃនេះ7851
  • ម្សិលមិញ15681
  • សប្តាហ៍នេះ66691
  • ខែនេះ88571
  • ឆ្នាំនេះ88571
  • សរុប20531027