កូន​កំ​ឡោះ ចាស់​កូនក្រមុំ​រត់ចោល​រោងការ​តាម​សង្សារ​ជា​ប្រជា​ការពារ​

23-March-2016 | ដោយ មែន កំសត់


​កំពង់ធំ ៖ ឪពុកម្ដាយ​មិនអាច​រារាំង​មនោសញ្ចេតនា និង​បំបែកបំបាក់​ស្នេហា​កូនប្រុស​ស្រី​បានទេ នា​សម័យ​អាយ​ធី​នេះ ពោល​គឺអាច​រារាំង​កូន​បានតែ​រាងកាយ តែ​មិនអាច​រារាំង​ចិត្ត​បានទេ​។ វា​ខុសពី​សម័យមុន ដែល​ពាក្យចាស់​លោក​ថា នំ​មិនដែល​ធំ​ជា​នាល ដូចជា​ពិធីមង្គលការ​កំលោះ ក្រមុំ​មួយគូ​នេះ ត្រូវបាន​បញ្ចប់​ទៅដោយ​ទឹកភ្នែក និង​ការអៀនខ្មាស​អស់​ញាតិសន្ដាន ដោយសារតែ​កូនក្រមុំ​បាន​រត់ចោល​កូនកំលោះ ក្រោយពី​ពិធី​កាត់​នំ​ជា​កិច្ច​បង្ហើយ​នៃ​ពិធីមង្គលការ​។​

​អ្នកភូមិ រួមទាំង​ភ្ញៀវ​ចូលរួម​ស្ទើរតែ​គាំង​ស្មារតី ខណៈពេលដែល​កូនក្រមុំ​ចិត្ត​ត្រជាក់​ដូច​ទឹកកក ព្រម​ផ្ទឹម ព្រម​ទទួលភ្ញៀវ​ហាក់បីដូចជា​ពុំមាន​អ្វី​កើតឡើង​។ លុះ​ដល់ពេល​ភ្ញៀវ​ប្រុស​ស្រី មកពី​ទីជិត​ទី​ឆ្ងាយ​ពិសា​អាហារ​ចំណី​រួច កូនក្រមុំ​បន្សល់​កេរ្តិ៍ឈ្មោះ​អសោច​ទុក​ឲ្យ​អ្នកមានគុណ​ទាំងពីរ ដោយ​លួច​រត់ចោល​កូនកំលោះ​តាម​បុរស ជំពាក់​ស្នេហ៍ នៅក្នុង​រាត្រី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ខណៈពេលដែល​ពិធីមង្គលការ​បាន​ប្រគុំ​តន្ត្រី​ប្រកូក​ប្រកាស ឲ្យ​ញាតិ​ជិតខាង​ដឹង​ពី​ពិធី​រៀបការ​កូនប្រុស​ស្រី​ក្នុង​ទឹកដី​ភូមិ ក្រយា ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់​ពិធីមង្គលការ​មួយ​នោះ បានបញ្ចប់​សព្វគ្រប់រ​ហូត​ដល់​ពេលយប់​ក៏មាន​ពិធី​កាត់​នំ​ខេ​ក និង​ពិធី​រាំវង់​កម្សាន្ត ស្រាប់តែ​ពេល​កំពុងតែ​រាំវង់​សប្បាយ កូនក្រមុំ​ក៏បាន​ឆ្លៀតឱកាស​រត់ចោល​កូនកំលោះ​បាត់ស្រមោល​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កូនក្រមុំ​បាន​លួច​ជួបគ្នា​ជាមួយ​បុរស​ម្នាក់ទៀត ដែលជា​កូនប្រុស ប្រជា​ការពារ​ភូមិ ឃុំ​កន្លែងកើតហេតុ​។ ក្រោយពី​បាត់​កូនក្រមុំ​ភ្លាម ភ្ញៀវ​ទាំងអស់ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ ក៏មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​រហូតដល់​ប្រកាស​ចែកផ្លូវ​គ្នារ​ត់រក ទាំងយប់​។ តែ​ពុំ​អាច​រកឃើញ​នោះទេ ព្រោះ​ពួកគេ​នាំគ្នា​ទៅ​ឆ្ងាយ​បាត់ទៅហើយ​។​

​បុរស​ពោះម៉ាយ​ខាន់ស្លា ជា​កូនកំលោះ​ឈ្មោះ សេន មំ អាយុ ៣៧​ឆ្នាំ​។ ចំណែក កូនក្រមុំ ឈ្មោះ លុយ ស្រី អួន ហៅ​នុប អាយុ​១៨​ឆ្នាំ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា នាង​មាន​គូស្នេហ៍​រួចហើយ ឈ្មោះ ហ៊ី​ត ហួរ អាយុ​២៣​ឆ្នាំជាប្រជាកាពារ និង​រស់នៅ​ឃុំ​ជាមួយគ្នា​ជា​យូរ​ឆ្នាំ​មកហើយ តែ​ត្រូវបាន ឪពុកម្ដាយ មិនបាន​ផ្សំផ្គុំ​ឲ្យ​នោះទេ ទើប​ធ្វើ​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​។​

​ចំណែក​កូនកំលោះ​រាង​ចំណាស់ ចង់​ឆី​ស្មៅ​ខ្ចី កើតទុក្ខ​មិន​សុខចិត្ត ដែល​ធ្វើ​ឲ្យ​ខកបំណង បាន​អះអាងថា បើ​មិន​ព្រម​ម៉េច​នាង​មិន​ប្រាប់ បើ​មិន​ស្រឡាញ់​មក​ការធ្វើ​អី​។ ភាព​ក្ដៅក្រហាយ​នេះ បាន​ជំរុញ​ឲ្យ​នាយ​មក​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ដើម្បី​ទាមទារ​សំណង់ ថ្លៃ​បណ្ដា​ការ​វិញ​៤០០០​ដុល្លរ ថ្លៃទឹកដោះ​, លុយ​ខ្មែរ​៩០​ម៉ឺន និង​មាស​១​ជី​៕

ចំនួនអ្នកទស្សនា

    20530647

  • ថ្ងៃនេះ7471
  • ម្សិលមិញ15681
  • សប្តាហ៍នេះ66311
  • ខែនេះ88191
  • ឆ្នាំនេះ88191
  • សរុប20530647