កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះបង្ក្រាប​វង់ល្បែង អាប៉ោង​ស្រុក​លំផាត់​

23-March-2016 | ដោយ មែន កំសត់


​រតនគិរី​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ស៊ិន​លែរ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​លំផាត់​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២១ ខែ​មិនា​ឆ្នាំ​២០១៦​នេះ បាន​ចុះបង្ក្រាប​វង់ល្បែង​(​លេង​អាប៉ោង​)​មួយកន្លែង​នៅត្រង់ចំណុច​អូរ​ជ្រុង ស្ថិតក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​បើតាម​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​វង់ល្បែង​បាន​ឲ្យ​ដឹងថា បាន​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ម្នាក់​ឈ្មោះ​ពៅ ឆេង អាយុ​៦៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឡា​មិញ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​ន​គិរី និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៧​គ្រឿង​។​

​ដោយឡែក​ក្រុម​អ្នកញៀន​ល្បែង​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់ស្រមោល​អស់ ។ បច្ចុប្បន្ន អ្នកញៀន​ល្បែង​ម្នាក់​ខាងលើនេះ សម​ត្ត​កិច្ច​នគ​បាល​ប៉ុ​ស្ថ៍​ឃុំ​សេ​ដា​បាន​បញ្ជូនមក​អធិការដ្ឋាន​នគ​បាល​ស្រុក​លំផាត់​ដើម្បី​បំពេញបែបបទ​តាម​និតិ​វិធី​នៃ​ច្បាប់​។​
​គួរបញ្ជាក់​ផងដែរ​ថា​ចំពោះ​បទ​ល្បែង​គ្រប់​ប្រភេទ​នៅក្នុង​ក្រុង​បាន​លុង​បាន​រីក​ដូច​ផ្សិត​អាជ្ញាធរ​ក្រុង​នឹង​សម​ត្ត​កិច្ច​ជំនាញ​ពាក់ព័ន្ធ​មិនដែល​ចុះបង្ក្រាប​ម្តងណា​ឡើយ​ប្រហែល​ត្រូវ​ថ្នាំ​របស់​មេ​កន្ទុយលេខ​និង​ចាក់​បាល់ទាត់​តាម​ប្រព័ន្ធ​អ៉ី​ធឺ​ណែ​ត​ផងដែរ​កំពុង​ចរាចរណ៍​យ៉ាង​គគ្រឹកគគ្រេង​ផ្គើន​ទៅ​និង​បទបញ្ជា​ទាំង​៩​ចំណុច​របស់​សម្តស​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ប្រជាពលរដ្ឋនៅក្នុង​ផ្សារ​បាន​លុង​បាន​និយាយ​តៗ​គ្នា​ថាបើ​ល្បែង​កន្ទុយលេខ​និង​ល្បែង​ផ្ន​ល់​បាល់​រីក​ដូច​ផ្សិត​យ៉ាងនេះ​តើ​សកម្មភាព​នេះ​ហេតុ​អី​ច្បាប់​មិន​ដាក់ទោស​ផង​៕

ចំនួនអ្នកទស្សនា

    20531297

  • ថ្ងៃនេះ8121
  • ម្សិលមិញ15681
  • សប្តាហ៍នេះ66961
  • ខែនេះ88841
  • ឆ្នាំនេះ88841
  • សរុប20531297