នគរបាល​បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រទូស​កេរ្តិ៍​ក្មេងស្រី​អាយុ​៩​ឆ្នាំ​

23-March-2016 | ដោយ មែន កំសត់


​កំពង់ឆ្នាំង ៖ នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តកំពង់ឆ្នាំង​បាន បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅកាន់​តុលាការ​ពីបទ​ប្រទូស​កេរ្តិ៍​ក្មេងស្រី អាយុ​៩​ឆ្នាំ​។​ហេតុការណ៍​ដែល​ជនសង្ស័យ​ប្រព្រឹត្ត​លើ​ក្មេងស្រី​នោះបាន កើតឡើង​នៅ​ចំណុច​មាត់ទន្លេ​ស្ថិតក្នុង​ភូមិ​ព្រែ​ករាំង​ឃុំ​ទឹក​ហូត ស្រុក រលាប្អៀរ​កាល ពី​រសៀល​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ​២០១៦​កន្លងទៅ​។  

​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ប៉ុនប៉ង​ចាប់រំលោភ​ក្មេងស្រី​ជា​អនីតិជន​រូបនោះ មានឈ្មោះ សៀក សុខា​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែ​ករាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។​ចំណែក​ក្មេងស្រី​រងគ្រោះ​មាន អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​ដដែល​បាន​បន្តថា  កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ​២០១៦ ក្មេងស្រី​រងគ្រោះ​បាន​ដើរ​តាម​ជនសង្ស័យ ទៅ​មើល​ឆ្កែ​ឈឺ ដេក​នៅ​មាត់ទន្លេ ។​

​ប្រភព​បាន​បន្តថា​ពេលនោះ ឈ្មោះ សៀក សុខា ដែលជា​ជនសង្ស័យ​បាន​ឲ្យ​កុមារី​រងគ្រោះ ជួយ​បី​ឆ្កែ​ឲ្យ គឺ​ជនសង្ស័យ​បាន​ឆ្លៀតឱកាស ចាប់​សម្រាត​សំពត់​នាង​ចុះក្រោម​ដល់​ត្រឹម​ជង្គង់ ហើយ​បាន​យកដៃ​ចាប់​លេង​ប្រដាប់ភេទ កុមារី​រងគ្រោះ ។​
​ភ្លាមនោះ​កុមារី​រងគ្រោះ បាន​ទម្លាក់​ឆ្កែ​ចោល រត់ឡើង​គោក និង​ទៅប្រាប់​ម្តាយ ។ ក្រោយ​កើតហេតុ ជនសង្ស័យ​បានគេច​ខ្លួន​អស់​រយ​:​ពេល​ពីរ​ថ្ងៃ​ទើប​ត្រឡប់មកវិញ​ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។​បន្ទាប់ពី​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយ​ចោទ​ពីបទ​ប៉ុនប៉ង​ចាប់រំលោភ និង​ប្រទូស​កេរ្តិ៍ ៕

ចំនួនអ្នកទស្សនា

    20533297

  • ថ្ងៃនេះ10121
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68961
  • ខែនេះ90841
  • ឆ្នាំនេះ90841
  • សរុប20533297