មន្ត្រីនគរបាល​ប៉ុស្តិ៍ ដក​កាំភ្លើង​គំរាម​បាញ់ ដោយ​បបួល​ទៅ​រួម​រ័ក្ស​មិន​ព្រម

23-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ បុរស​២​នាក់ ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​ម្នាក់ទៀត​ជា​អ្នក​គួ​ក​ជេរ​រថយន្ត​ស្រវឹងស្រា​ស្រឿង ក៏​ទៅរក​ស្រី​នៅ​វត្តភ្នំ​តែ​ត្រូវ​នាង​បដិសេធ​មិន​ព្រមទៅ ធ្វើឱ្យ​បុរស​នោះ​ខឹង​ដក​កាំភ្លើង​គំរាម​បាញ់ ដែល​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២២ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​៩៦ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI3241 ដែល​គេ​ស្គាល់​ថា ក្នុងចំណោម​២​នាក់​នោះ ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​ម្នាក់ទៀត ជា​អ្នក​គួ​ក​ជេរ​រថយន្ត តែ​មិនដឹងថា​ទើប​មកពី​ផឹកស៊ី​នៅឯណា​នោះទេ ដោ​យមក​ក្នុងស្ថានភាព​ស្រវឹង​ស្រឿងៗ​ឌុប​គ្នា​ទៅរក​ស្រី​នៅ​ម្តុំ​វត្តភ្នំ​ក្បែរ​ទន្លេសាប ។​
​ប្រភព​បន្តថា ពេលទៅដល់ ក៏បាន​បបួល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ទៅជា​មួយ តែ​ត្រូវ​នាង​មិន​ព្រមទៅ​ទេ ព្រោះ​ធ្លាប់​ដឹងថា បុរស​រូបនេះ​ឱ្យតែ​ស្រវឹង​ដេក​ជាមួយ​ហើយ មិនដែល​ឱ្យ​លុយ​ទេ ។ ដោយសារតែ​ខឹង​នាង​ប្រកែក​មិន​ព្រមទៅ​ជាមួយ ធ្វើឱ្យ​មន្ត្រី​រូបនោះ ផ្ទុះ​កំហឹង​ដក​កាំភ្លើង​កា​៥៤​គំរាម​បាញ់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​តែ​
​ម្តង ។​

​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែលជា​ជនរងគ្រោះ មិនបាន​ប្រាប់​ឈ្មោះ​ទេ ពាក់អាវ​យឺត​ពណ៌​ខ្មៅ ស្លៀកខោ​ខូវប៊យ​ជើង​ខ្លី បានឱ្យដឹងថា ដោយសារតែ​គាត់​ធ្លាប់​ដឹងថា បុរស​ដែលជា​មន្ត្រីនគរបាល​ខាងលើនេះ ឱ្យតែ​ស្រវឹងស្រា តែងតែ​ទៅរក​រឿង​ពួកនាង ហៅ​ទៅ​ដេក​ជា មួយ​ហើយ​អត់​ដែល​ឱ្យ​លុយ​ទេ ទើប​នាង​មិន​ព្រមទៅ​ជាមួយ​ធ្វើឱ្យ​បុរស​នោះ​ខឹង​ដក​កាំភ្លើងខ្លី​គំរាម​បាញ់ និង​វាយ​ក្បាល​នាង​មួយ​ស្នាប់​កាំភ្លើង​ធ្វើឱ្យ​ពក​ក្បាល​ទៀតផង ។​ចំណែក​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដែល​ជាប់ចោទ​ខាងលើនេះ​ក៏បាន​ឱ្យដឹង​ដែរ​ថា មិនមែន​គាត់​ទៅរក​ស្រី​ទេ គឺ​គាត់​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់​ខាងលើ កុំឱ្យ​មាន​ស្រីរកស៊ីផ្លូវភេទ​រញ៉េរញ៉ៃ ពពាក់ពពូន​គ្នា​ពេក​តែប៉ុណ្ណោះ ។​
​ក្រោយពេល​កើតហេតុ ត្រូវ​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់ ព្រមទាំង​ដកហូត​បាន​កាំភ្លើង​កា​៥៤​មួយ​ដើម​អត់​មាន​បង់​ទេ និង​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង ដើម្បី​យកទៅ​សួរនាំ តែដោយសារ​ជនបង្ក​ជា​មន្ត្រីនគរបាល ក៏បាន​ប្រគល់ឱ្យ​អធិការដ្ឋាន​ខណ្ឌដូនពេញ យកទៅ​សួរនាំ​វិញ ៕

ចំនួនអ្នកទស្សនា

    20532817

  • ថ្ងៃនេះ9641
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68481
  • ខែនេះ90361
  • ឆ្នាំនេះ90361
  • សរុប20532817