រថយន្ត​ធុន​ធំ បុក​រថយន្ត​តួ​រី​ស​ស្លាប់​ម្នាក់ និង​របួស​១២​នាក់​

26-March-2016 | ដោយ មែន កំសត់


 បាត់ដំបង​៖ មន្ត្រី​អាវុធហត្ថ​ស្រុក​មោងឫស្សី បាន​ប្រាប់​បន្ថែម​ដល់​ភ្នាក់ងារ​ព័ត៌មាន នៅ​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា ករណី​រថយន្ត​ធន់​ធំ បុក​រថយន្ត​តួ​រី​ស នៅតាម​ផ្លូវជាតិ​លេខ​៥ ស្រុក​មោងឫស្សី​នោះ បាន​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ម្នាក់ និង​របួស​១២​នាក់ ។​

​បើតាម​មន្ត្រី​អាវុធហត្ថ ក្រុម​ជនរងគ្រោះ​ទាំងអស់​មាន​ចាស់ មាន​ក្មេង និង​ទារក ព្រមទាំង​កូន​ក​ម្លោះ​ផងដែរ​នោះ គឺ​រស់នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហើយ​ធ្វើដំណើរ​ទៅ​ការ​ប្រពន្ធ នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ឈ្មោះ អ៊ុត ម៉ៅ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ស្លាប់​តាមផ្លូវ​ពេល​ដឹ​មក​មន្ទីរពេទ្យ ដោយឡែក​ជនរងគ្រោះរ​ងរ​បួស​ផ្សេងទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​គួរ​ឲ្យ​រន្ធត់​ទៀតហើយ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​គីឡូម៉ែត្រ​លេខ​២៥៦ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង រវាង​រថយន្ត​ធន់​ធំ និង​រថយន្ត​តួ​រី​ស​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាង​១០​នាក់​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ​ភ្លាមៗ មាន​ប្រជាពលរដ្ឋ ជាច្រើន​នាក់ បាន​ជួយ​គាស់ ជនរងគ្រោះ​ចេញពី​រថយន្ត ដែល​បុក​រមូល​ចូលគ្នា​ដែល​គៀប​មនុស្ស​ជាប់​នៅក្នុង​រថយន្ត មាន​ទាំង​ក្មេង ចាស់ និង​ទារក​ផងដែរ ជាពិសេស​ម្តាយ ដែល​អោប​កូន​ជាប់​នៅ​គៀប​ក្នុង​ឡាន​។​​រថយន្ត​តួ​រី​ស​ពាក់​ស្លាក​លេខ PP2A-B5075 ជា​រថយន្ត​ពណ៌​ស្លែ និង​រថយន្ត​កូរ៉េ​ធំ​ពាក់​ស្លាក​លេខ​PP3C-5472 ៕

ចំនួនអ្នកទស្សនា

    20533437

  • ថ្ងៃនេះ10261
  • ម្សិលមិញ15681
  • សប្តាហ៍នេះ69101
  • ខែនេះ90981
  • ឆ្នាំនេះ90981
  • សរុប20533437