បន្ទាុយមានជ័យ ៖ ដើម្បីរក្សាបាននៅសុខភាពពលរដ្ឋ កាលពីថ្ងៃទី២៥ មីនា ២០១៦ សាខាកាំកុងត្រូល ខេត្ដបន្ទាយមានជ័យ រួមនឹងសមត្ថកិច្ច ចំរុះចុះត្រូតពិនិត្យទំនិញនៅតាមទីផ្សារដែលកំពុងធ្វើចរាចរលក់ដូរ ក្នុងក្រុងប៉ោយប៉ែត ដកហូត បានទំនិញបានមួយចំនួន។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមការណែនាំពីស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត អនុញ្ញាត ខណះពេលនេះរដូវចូលឆ្នាំថ្មីប្រពៃណីជាតិ បានជិតមកដល់ដូច្នេះរាល់ទំនិញដែលធ្វើចរាចរនៅទីផ្សារត្រូវតែ ឃ្លាំមើលនិងងត្រូវត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ។ ហើយក្រុមអាជីវករមួយចំនួនក៏ត្រូវបានឲ្យផ្តិតមេដៃធ្វើកិច្ចសន្យា ក្នុងការបញ្ឈប់នាំទំនិញខូចគុណភាព និងគ្មានយីហោលក់ដូរតទៅទៀត។
លោក ហុង លៀង បានបន្តឲ្យដឹងទៀតថា ចំពោះ អាជីវករបានធ្វើកិច្ចសន្យាហើយនៅតែបន្តនាំចូលរាល់ទំនិញខូចគុណភាព ដាក់លក់តទៅទៀតត្រូវប្រឈមចំពោះមុខច្បាប់។ ជាលទ្ធផលសមត្ថកិច្ចជំនាញបានរឹបអូសមួយចំនួនរក្សាទុកនិងកំទេចចោល ដូចជានំវិច ខ្ចប់ដោយគ្មានយីហោគ្មានគុណភាព២គីឡូក្រាម ខ្មេះរូបទន្សាយ ៥៧ដប ភេសជ្ជៈទឹកក្រូចទឹកត្រឡាច ៤កុំប៉ុង នំការ៉េម ២គីឡូក្រាម នំកម្ទេចមី១៣ គីឡូក្រាម នំចំរុះ៥០គីឡូក្រាមទឹកខ្មេះ ៥៧ដប និងទំនិញមួយចំនួនផ្សេងទៀត។
សមត្ថកិច្ចចម្រុះ បានសំណូមពរដល់ពលរដ្ឋផងដែរ ការទិញទំនិញគ្រប់ប្រភេទ ត្រូវពិនិត្យអោយបាន កាលបរិច្ឆេទ គុណភាពម្ហូបអាហារ ច្បាស់លាស់មុនយកទៅបរិភោគឬទៅប្រើប្រាស់៕