ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់​កន្ត្រាក់ ដួលរលំ ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង​

27-March-2016 | ដោយ មែន កំសត់


​ប៉ៃលិន ៖ ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង ត្រូវបាន ដួលរលំ និង​របើក​ដំបូង  ខណៈពេល​មាន​ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់​កន្ត្រាក់ តែ​ពុំមាន​អ្នករងរបួស​នោះទេ ។​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ភូមិ​ចំការ​ការ​ហ្វេ ភូមិ​អូ​ច្រា​លិច ភូមិ​អូ​ច្រា​កើត សង្កាត់​ទូល​ល្វា និង​ភូមិ​អូរ​តា​ពុក​លើ ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ប៉ៃលិន  ។​

​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ទ​ទូល​ការខូចខាត​ទាំងស្រុង​ស្ថិតក្នុង​ភូមិ​ចំការ​ការ​ហ្វេ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ពលរដ្ឋ​ឈ្មោះ ធិ​ន ធា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ការ​ហ្វេ បាន​ឲ្យ​ដឹងថា ខេត្ត​ប៉ៃលិន​ពុំមាន​ភ្លៀង​ធ្លាក់​ជា​យូរ​មកហើយ តែ​នៅ​ថ្ងៃកើតហេតុ ស្រាប់​តែមាន​ភ្លៀងរលឹម លាយឡំ និង​ខ្យល់​កន្ត្រាក់ ផ្ទៃមេឃ​ខ្មៅ​ងងឹត ហើយ​ពេលនោះ​គាត់​ឃើញ​ខ្យល់​បាក់​បោក​យ៉ាងខ្លាំង ចំណែក​ផ្ទះ​របស់គាត់​បាន​ប៉ើង​ដំបូល ពេលនោះ​គាត់​ភ័យ​ក៏រ​ត់ទៅ​ជ្រក់​នៅផ្ទះ​អ្នកជិតខាង​ដល់​ស្ងប់ខ្យល់​គាត់​ក៏ ត្រលប់​មកវិញ ។​

​អាជ្ញាធរ​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា ករណី​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ខូចខាត ផ្ទះ​ប្រជាពលរដ្ឋ មាន​ចំនួន​៣១​ខ្នង​ផ្ទះ ក្នុងនោះ​ធ្ងន់ធ្ងរ ជាងគេ​ស្ថិត​ក្នុងភូមិ​ចំការ​ការ​ហ្វេ  ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នេះ មាន​ជីវភាព​ខ្វះខាត​ខ្លាំង ព្រមទាំង​មានកូន​ពីរ​នាក់​ក្នុងបន្ទុក​ទៀតផង ។​

​ប្រភព បន្តថា ក្រោយពី​ភ្លៀង និង​ខ្យល់ បាន​ស្ងប់ អាជ្ញាធរ​មូលដ្ឋាន ក្រុង បាន​ចុះ​ស្រង់​ស្ថិតិ​ជនរងគ្រោះ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ចែក​អំណោយ​មនុស្សធម៌​ជូន​ពួកគាត់​ផងដែរ ៕

​ដោយ​៖​សីហា

ចំនួនអ្នកទស្សនា

    20536297

  • ថ្ងៃនេះ13121
  • ម្សិលមិញ15681
  • សប្តាហ៍នេះ71961
  • ខែនេះ93841
  • ឆ្នាំនេះ93841
  • សរុប20536297