សៀមរាប ៖ បុរសម្នាក់បានលែងលះប្រពន្ឋជាងមួយឆ្នាំមកហើយ ឃើញអតីតប្រពន្ឋជិះម៉ូតូមកពីទិញមីឲ្យកូនឈប់មុខផ្ទះក៍ចាប់អូសចូលក្នុងបន្ទប់រំលោភ តែស្ត្រីរងគ្រោះរើបម្រះរួចក៍ស្រែកឲ្យអ្នកជិតខាងជួយ និងត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ មីនា ២០១៦ នៅក្នុងភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានបានឲ្យដឹងជំហានដំបូងមកទៀតថា ជនសង្ស័យឈ្មោះ ចាន់ ជឿន អាយុ៤៣ឆ្នាំ រីឯនារីរងគ្រោះជាអតីតប្រពន្ឋជនសង្ស័យមានអាយុ៤១ឆ្នាំ ។នៅពេលនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕