បុក​មនុស្ស​ស្លាប់​ទាំង​ថ្ងៃ​បើក​រត់គេច ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

28-March-2016 | ដោយ មែន កំសត់


​កំពង់ចាម ៖ បុរស​ចំណាស់​ម្នាក់​ឈ្មោះ ឃុ​ត ខុម អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ បាន​ស្លាប់​ភ្លាមៗ ដោយសារតែ​រថយន្ត​ប្រភេទ​ធុន​យក្ស​ ១​គ្រឿង ម៉ាក​ហ៊ី​ណូ​ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9118 បុក​នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​​ ៧១ ។

​ហេតុ​ការ​ណ៍នោះបាន​កើតឡើង​នៅវេលា​ម៉ោង​ ១​និង​២០​នាទី​រសៀល ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ។ រថយន្ត​បាន​បើក​រត់គេច​ច្រើន​គីឡូម៉ែត្រ រហូតមកដល់​ជិត​សាលា ស្រុក​ចំការលើ ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​ចាប់បាន រួម​នឹង​អ្នកបើកបរ​រថយន្ត​ផងដែរ ។ តាម​នគរបាល ចរាចរណ៍​ស្រុក​ចំការលើ​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បុរស​ចំណាស់​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក C 125 ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CF-9257 តែម្នាក់ឯង​បាន​ជិះ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ដោយមាន​ការធ្វេសប្រហែស​មិនបាន​ពិនិត្យ មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ ស្របពេលនោះ​ត្រូវបាន​រថយន្ត​ធុន​ធំ​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​តែម្តង​ហើយ​រថយន្ត​មិនបាន​ឈប់​នោះទេ ដោយបាន​បើក​រត់គេច​ទៅខាង​មុខ​ទៀត​។​

​នគរបាល​ចរាចរណ៍ ស្រុក​ចំការលើ ប្រាប់​បន្តទៀតថា ៖​ក្រោយពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​រាយ​ការ​ណ៍មក​លោក​អធិការនគរបាល​ស្រុក​ចំការលើ​នោះ ក៏បាន​បញ្ជារដល់​កម្លាំង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ជាតិ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចាំ​ស្ទាក់​រថយន្ត បង្ក​។ នៅពេលដែល​រថយន្ត​បើក​មកដល់​ត្រង់​ម្តុំ​សាលាស្រុក​ចំការលើ​នោះ​ត្រូវបាន​សមត្ថកិច្ច ស្ទាក់ចាប់​ជាប់ ព្រមទាំង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ឈ ណាក់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ ត្រូវបាន បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដើម្បី​សួរនាំ ។ សូមបញ្ជាក់ថា​សាកសព បុរស​អ្នកជិះ​ម៉ូតូ ត្រូវបាន​ជំនាញ​នគរបាល​ចរាច​រ ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ចំនួនអ្នកទស្សនា

    20534227

  • ថ្ងៃនេះ11051
  • ម្សិលមិញ15681
  • សប្តាហ៍នេះ69891
  • ខែនេះ91771
  • ឆ្នាំនេះ91771
  • សរុប20534227