ភ្នំពេញ : រឿងស្នេហ៍ត្រីកោណស្មុគស្មាញមួយ បានកើតឡើងបន្ទាប់ពីស្ត្រីពាណិជ្ជករម្នាក់ បានបញ្ចេញរូបភាពអាក្រាតកាយឃើញកេរ្តិ៍របស់កញ្ញាម្នាក់ដែលជាបុគ្គលិក បម្រើការងារនៅធនាគារមួយក្នុងស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។
រឿងរ៉ាវនេះបានលេចជារូបរាងឡើង នាប៉ុន្មានថ្ងៃមុននេះតែប៉ុណ្ណោះ។ ស្ត្រីដែលត្រូវបានគេបង្ហោះរូបដើម្បីបង្ហាញនៅលើទំព័រហ្វេសប៊ុក នោះ ទំនងជាបុគ្គលិកភ្នាក់ងារធនាគារមួយផង ព្រោះបើមើលទៅលើឯកសណ្ឋាន និងសម្លៀកបំពាក់របស់នាងនោះគឺជាឯកសណ្ឋានភ្នាក់ងាររបស់ធនាគារមួយ។
ទោះជាបែបណាក៏ដោយអ្វីដែល គេចង់ដឹងនិងធើ្វការចាប់អារម្មណ៍ជាងគេនោះ គឺសាច់រឿងដែលផ្ទុះចេញ បន្ទាប់ពីរូបភាពអាក្រាតកាយត្រូវបានបង្ហាញជាសាធារណៈក្នុងហ្វេសប៊ុ ក រួចមកគឺ ភាគីម្ខាងបានកំពុងតែដាក់ពាក្យ បណ្តឹងដើម្បីប្តឹងទៅភាគីម្ខាងទៀតឲ្យសងជំងឺចិត្ត ដែលបានបង្ហាញរូបភាពរបស់នាងជាសាធារណៈ។ ហើយអ្វីដែលគេបានដឹងទៀតនោះគឺ សាច់រឿងនេះ បណ្តាលមកពីសេ្នហាត្រីកោណរបស់ បុរសម្នាក់ជាមន្ត្រីគយបម្រើការនៅច្រកទ្វាអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលប្រពន្ធរបស់គាត់យករូបអាក្រាតរបស់ស្រីស្នេហ៍ប្តីមកបង្ហោះ នៅក្នុងហ្វេសប៊ុក។
ពាក់ពន្ធ័និងរឿងរ៉ាវដ៏កម្រនេះ បានលេចធ្លាយចេញនៅចុងខែមករាឆ្នាំ២០១៦នៅលើទំព័រហ្វេសប៊ុករបស់ ស្ត្រីម្នាក់ ដែលមានអាស័យដ្ឋាននៅខេត្តបន្ទាយមានជ័យ ស្ត្រីរូបនេះបានបញ្ជាក់ថា គាត់ត្រូវជាភរិយារបស់មន្ត្រីគយ ដែលមានឈ្មោះជ ស វ ទន្ទឹមនិងនេះ ក្រោយពីទំព័រហ្វេសប៊ុកគាត់បានបង្ហោះរូបភាពអាក្រាតកាយ របស់ស្ត្រីឈ្មោះ ស ស ខ រួចមក បានប្រហែល១ថ្ងៃគឺត្រូវបានម្ចាស់រូប នាង ស ស ខ មានលំនៅដ្ឋាននៅឯស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ បានបង្ហាញខ្លួន ហើយនិយាយ ថា នាងគឺជាស្រីកំណាន់ចិត្ត របស់មន្ត្រីគយដែលមានឈ្មោះជ ស វ នោះ ទៀតផង។
មន្ត្រីគយខាងលើនេះ គឺរូបគាត់មានភរិយាដើមនិងកូនចំនួន២នាក់ កូនម្នាក់មានអាយុ១៦ឆ្នាំ និងម្នាក់ទៀត១៥ឆ្នាំហើយដែរ ពួកគេរស់នៅជាមួយម្តាយនៅឯជាយដែនខ្មែរថៃ មូលហេតុដែលនាំឲ្យគាត់បញ្ចេញរូបអាសអាភាសបែបនេះដោយសារតែនាង ស ស ខ និងប្តីរបស់គាត់បោកប្រាស់យកលុយពីគាត់ច្រើនពេក៕