ភ្នំពេញ៖ សមត្ថកិច្ច ខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណីពុលអាហារមួយ កើតមានឡើងទៅលើក្រុមមន្ត្រីសាលាខេត្តសៀមរាប ជាង៥០នាក់ នាំគ្នាទៅដើរលេងនៅក្រុងព្រះសីហនុ ហើយបានចូលញុំអាហារ នៅភោជនីយដ្ឋានមួយកន្លែង ឈ្មោះ លី ហួយ នៅក្នុងក្រុងព្រះសីហនុ ក្រោយពីទទួលអាហារ ប៉ុន្តែបានពុលជាង២០នាក់។
ករណីនេះបានកើតឡើងតាំងពីយប់ថ្ងៃអាទិត្យ រហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចក្រុងព្រះសីហនុ បានរាយការណ៍ថា ករណីពុលនេះបានកើនឡើងដល់២១នាក់ ហើយភាគច្រើនជាស្ត្រី។ ក្រោយកើតហេតុមន្ត្រីជំនាញបានចុះទៅពិនិត្យមើល នឹងបានយកទឹកស៊ុប និងសម្លមួយចំនួនទៅពិនិត្យមើល ដើម្បីស្វែងរកមូលហេតុ៕