កំពង់ចាម៖ នៅ ថ្ងៃទី២៩ ខែមិនា ឆ្នា២០១៦ កម្លាំងអាវុធហត្ថ ខេត្តកំពង់ចាម បានបញ្ជូនខ្លួនយុវជន ៥នាក់ ដែលប្រើប្រាស់ ជួញដូរសារធាតុញៀន ដែលបានប្រព្រឹត្ត កាល ពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ នៅចំណុច ភូមិ ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
បើយោងតាមរបាយការណ៍ របស់អាវុធហត្ថ ខេត្តកំពង់ចាម បានឲ្យដឹងថា៖ ជនសង្ស័យទាំង៥នាក់ មានឈ្មោះ ណេត គឹមហ៊ួរ ភេទ ប្រុសអាយុ២៤ឆ្នាំ ឈ្មោះឡុងគឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំ ឃុត ម៉ុក ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះហ៊ាង គឹមហ៊ន់ អាយុ២១ឆ្នាំ និង ឈ្មោះ ហ៊ាង ស៊ីរ៉ាត់ ភេទប្រុសអាយុ២០ឆ្នាំ រស់នៅ ភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ដើមហេតុ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចយើងបានប្រើវិធានការញុះញង់ឲ្យលក់សារធាតុញៀន ពីឈ្មោះ ណេត គឹមហ៊ួរ ដែលជាមេចែកចាយ ក្រោយមក ឈ្មោះ ណេត គឹមហ៊ួរ ក៏បានយកគ្រឿងញៀន នេះមកលក់ឲ្យ ក្រុមសមត្ថកិច្ចយើង បន្ទាប់មក យើងក៏បានទាក់ទង បណ្ដាញហើយក៏ឃាត់ខ្លួនយកមកអង្គភាពអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ បន្ទាប់ពីសាកសួរចប់យើងក៏បន្តចាប់មុខសញ្ញាបាន៤នាក់បន្ថែមទៀត យុវជនទាំង៥នេះរស់នៅភុមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ជនសង្ស័យទាង៥បានសារភាពថាខ្លួនពិតជាបានជួញដូរនិងប្រើប្រាស់ សាធាតុញៀនប្រាកដមែន ទើបកម្លាំង អាវុធហត្ថបំពេញ ឯកសារចងក្រង តាមនីតិវិធី ច្បាប់បញ្ជូនមក សាលាដំបូងខេត្តដើម្បីចាត់កាតបន្ត៕
អត្ថបទ៖អ៊ាមហ៊ុយ