​សមត្ថកិច្ច​បញ្ជូន​បង​ប្អូនបង្កើត​២​នាក់​ទៅ​តុលាការ ​ប៉ុនប៉ង​កាប់​ប្រហារ​ផ្តាច់ជីវិត អ្នកដទៃ

30-March-2016 | ដោយ មែន កំសត់





​ភ្នំពេញ ៖ បុរស​២​នាក់​បងប្អូន​បង្កើត​ត្រូវបាន​នគរបាល​យុត្តិធម៌​បញ្ជូន​ខ្លួន​ទៅ តុលាការ ក្រោយពី​ជនរងគ្រោះ ធ្វើការ​ចោទប្រកាន់ថា​ប៉ុនប៉ង​កាប់​ប្រហារ​ផ្តាច់ជីវិត ដោយសារ​ជម្លោះ​ក្នុង​រឿង​ប្តី​ប្រពន្ធ​លែងលះ ហើយ​សុំ​ជា​គ្នា​វិញ​តែ​មិនបាន​សម្រេច ឈានទៅដល់​កើត​អំពើហិង្សា​។​

 ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ នៅ​ភូមិ​បឹង​ធំ​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​បណ្តោះអាសន្ន ដើម្បី​សាកសួរ​និង​ស្រាវជ្រាវ​បន្តទៀត​។​

​ក្រោយ​ការសាកសួរ អស់​រយៈពេល​៤៨​ម៉ោង នៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុងចោទ​បាន បដិសេធ​រាល់​ការចោទប្រកាន់​របស់​ដើមចោទ​ដែលជា​ជនរងគ្រោះ​។​ប៉ុន្តែ ក្នុងនាម​នគរបាល​យុត្តិធម៌ ត្រូវអនុវត្ត​ទៅតាម​នីតិវិធី តែ​មិនទាន់​រកឃើញ ភស្តុតាង​ណាមួយ ត្រូវ​ចោទប្រកាន់ ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ​ទាំងពីរ​នាក់​ឡើយ​។ រហូតដល់​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦​នេះ​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​និង​កសាង​សំណុំរឿង ទៅ​តុលាកា ដើម្បី​សាកសួរ​ស៊ើបអង្កេត​បន្ត ។​

​បើតាម​សម្តី​នគរបាល​បាន​ឲ្យ ដឹងថា​មុន​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​ដោយសារ​ការបង្ក ហិង្សា​ឲ្យ​មាន​របួសស្នាម​ធ្ងន់ធ្ងរ​ទៅលើ​បុរស​ម្នាក់ ឈ្មោះ ប៉ាក អាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុន​ឯក MSN យាម​រោងចក្រ មាន​ទីលំនៅ ភូមិ​បឹង​ធំ​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
 
 គួររំលឹកថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា​មួយ បណ្ដាល​ឲ្យ​បុរស​ឈ្មោះ ប៉ាក អាន​រងរបួស​រយៈ​ក្បាល​ធ្ងន់ធ្ងរ​រត់​ទៅ​ដេក​ដួល​ក្បែរផ្លូវ​រថភ្លើង ក្នុងភូមិ ប្រទះ​ឡាង សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រហូតដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៥ ខែមីនា​ទើប​ពលរដ្ឋ​ប្រទះឃើញ​ជនរងគ្រោះ​ហើយក៏​រាយការណ៍​ជូន​សមត្ថកិច្ច ប៉ុស្តិ៍ ប្រចាំ​គោលដៅ​ក្បែរ​នោះ​ឲ្យ​ជួយ​អន្តរាគមន៍​និង​សង្គ្រោះ​អាយុជីវិត ហើយ​សមត្ថកិច្ច នគរបាល ទាំង​ខណ្ឌដង្កោ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមសហការ​ស្រាវជ្រាវ​ជុំវិញ​ករណី​ខាងលើ ។

​ក្រោយពី​ជនរងគ្រោះ ដឹងខ្លួន ទើប​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច ជុំវិញ​រឿងរ៉ាវ​របស់ខ្លួន និង​ចោទប្រកាន់ បងថ្លៃ​ឈ្មោះ យិន សារ៉េត ហៅ​យិន តូច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ ជា​កម្មករសំណង់ និង​ប្អូនថ្លៃ​ម្នាក់ទៀត​ឈ្មោះ យិន រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ជា​អ្នក​កាប់​ប្រហារ​ប៉ុនប៉ង​ផ្តាច់ជីវិត តែ​មិនបាន​សម្រេច បន្ទាប់ពី​ជនរងគ្រោះ​រត់​រួច ( ទាំងនេះ​ជាការ​ចោទប្រកាន់ របស់​ជនរងគ្រោះ​ទាំងអស់​៕

ចំនួនអ្នកទស្សនា

    20533447

  • ថ្ងៃនេះ10271
  • ម្សិលមិញ15681
  • សប្តាហ៍នេះ69111
  • ខែនេះ90991
  • ឆ្នាំនេះ90991
  • សរុប20533447