សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ករណី​គ្រឿងញៀន​០៩ នាក់​ទៅ​តុលាការ​

30-March-2016 | ដោយ មែន កំសត់


 
​សៀមរាប​៖  នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​បញ្ជូន​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់ ទៅ​តុលាការ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦​នោះ​។​

​លោក​អនុសេនីយ៍ឯក ធា​វ ច័ន្ទ​តារា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សែន វិសេស អាយុ​២០​ឆ្នាំ​, ឈ្មោះ​ទួន សុភ​ក្រ័​អាយុ​៣៥​ឆ្នាំ​, ឈ្មោះ​ភ័​ណ្ឌ គង់​អៀង អាយុ​១៥​ឆ្នាំ​, ឈ្មោះ គ្រុយ ម៉េង​ស័​រ អាយុ​១៦​ឆ្នាំ​, ឈ្មោះ​សារ៉ាក់ សុ​ភ័​ក្រ​អាយុ​១៧​ឆ្នាំ​, ឈ្មោះ​ហេង សំណាង​អាយុ​១៧​ឆ្នាំ​, ឈ្មោះ​តូច ភក្តី​អាយុ​១៧​ឆ្នាំ​, ឈ្មោះ​ចាន់ រស្មី អាយុ​១៥​ឆ្នាំ និង​ឈ្មោះ​ឡា​ច ចាន់​រ៉ា​អាយុ​១៧​ឆ្នាំ ទាំង​៩​នាក់​រស់នៅ​ខេត្តសៀមរាប​។

​លោក​បន្តថា ក្នុងពេល​ចាប់ខ្លួន​រឹបអូស​យក​វត្ថុតាង​ម្សៅ​គ្រើម​ម៉ា​ទឹកកក​ចំនួន​១៦ កញ្ចប់ ទម្ងន់​១៤.៦​ក្រាម ទូរស័ព្ទ​៩​គ្រឿង​, ម៉ូតូ​២​គ្រឿង និង​សម្ភារៈ​សំរាប់​ជក់ និង​វេច​ខ្ចប់​មួយចំនួនទៀត​។ ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង នៅ​ថ្ងៃទី​២៩​ខែមីនា ដើម្បី​ចាត់ការ​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20534747

  • ថ្ងៃនេះ11571
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70411
  • ខែនេះ92291
  • ឆ្នាំនេះ92291
  • សរុប20534747