ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង ឆេះ​រាប​ដល់​ដី​ពេល កម្លាំង​សមត្ថកិច្ច​ទៅដល់​

30-March-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ នៅ​ថ្ងៃទី​២៩ ខែមីនា​ឆ្នាំ​២០១៦ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ឆេះ​រាប​ដល់​ដី​ពេល កម្លាំង​សមត្ថកិច្ច​ទៅដល់ ករណី​ភ្លើង​ឆេះ​ផ្ទះមួយ​កន្លែង​បាន កើតឡើង​នៅ ចំណុច ភូមិ​ប្រ ស្អំ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នៅវេលា​ម៉ោង ៦ និង​១៥​នាទី ល្ងាច​ថ្ងៃទី​២៩ ខែ​មិនា​ឆ្នាំ​២០១៦​បាន ធ្វើអោយ​ផ្ទះមួយ​ខ្នង សង់​ពី ឈើ ប្រក់ ក្បឿង មាន ទំហំ ១០ ម × ៥​ម ឆេះ​ខ្ទេច​រាប​ដល់​ដី ដែលមាន​ម្ចាស់ ឈ្មោះ សុខ គឹម​ស្រី ភេទ ប្រុស អាយុ ២៦​ឆ្នាំ ត្រូវជា ប្ដី និង ឈ្មោះ មាន សុ​ម៉ាលី ភេទ​ស្រី​អាយុ ២៤ ឆ្នាំ ជា​ប្រពន្ធ​។​

 តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន អោយដឹង ថា នៅវេលា ម៉ោង​ប្រហែល ៦ ល្ងាច ពូក​គាត់​ដែល​នៅ​ជិត នឹង ផ្ទះ​កើត ហេតុ កំពុង រៀប ចំ​ដាក់ ដាំបាយ ញ៉ាំ​ដូច សព្វមួយដង ស្រាប់តែ ក្រ​ឡេក​មើលទៅ ផ្ទះ​ដែល​កើត ហេតុ នោះបាន ឃើញ​ភ្លើង​ឆេះ​ដល់ ដំបូលផ្ទះ​ទៅហើយ ។ ហើយ ផ្ទះ​ក៏​ជាប់​សោ​ទៀត ព្រោះ​ម្ចាស់​ត្រូវ​ទៅធ្វើ​ការ​រោង ចក្រ លុះ ទំរាំ​ម្ចាស់​មកដល់ ផ្ទះ​នោះ​ឆេះ​ខ្លាំង​ទៅហើយ​គ្មាន នរណាម្នាក់ ចូល​ជួយ យក អីវ៉ាន់​បានទេ ដោយ ហេតុ តក់ ស្លុត​ខ្លាំង ពេក ក្នុង ហេតុការណ៍​នេះ​ម្ចាស់ផ្ទះ ឈ្មោះ​មាន សុមាលី បាន ដួល សន្លប់​បាត់ ស្មារតី រី ឯ ឈ្មោះ សុខ គឹម​ស្រី មិនបាន​ដឹង ថា ផ្ទះ​របស់ ខ្លួន​ឆេះ​ទេ ព្រោះ រវល់​តែ ធ្វើការ​នៅឯ​ទី​រួម​ខេត្ត កំពង់ចាម ឯ ណោះ​។​

 រហូតដល់ ម៉ោង ប្រហែល​៧ និង 00​នាទី ទើប កម្លាំង​សមត្ថកិច្ច និង រថយន្ត​ពន្លត់អគ្គីភ័យ​ខេត្តកំពង់ចាម បាន​ទៅដល់ កន្លែងកើតហេតុ តែ​យ៉ាង ណា ក៏​ផ្ទះ​នោះបាន ឆេះ​រាប​ដល់​ដី​ទៅហើយ សមត្ថកិច្ច​បាន ត្រឹមតែ បាញ​ទឹក ពន្លត់ រងើកភ្លើង​កុំអោយ​រាលដាល​តែប៉ុណ្ណោះ​។ គួរ បញ្ជាក់​ផងដែរ​ថា ក្នុង ហេតុការណ៍​ភ្លើង​ឆេះ​គឺ​មិនបាន​ដឹង អំពី​មូលហេតុ ច្បាស់លាស់ នោះទេ តែ​យ៉ាងណា ករណីនេះ​ក៏ មិន បង្ក​អោយ​អ្នកណា ម្នាក់ រងរបួស និង មិន​រាលដាល ដល់ផ្ទះ ដែល​នៅ​ជិតខាង​នោះ​ផងដែរ​៕

ដោយ៖អ៊ាម ហ៊ុយ

ចំនួនអ្នកទស្សនា

    20534577

  • ថ្ងៃនេះ11401
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70241
  • ខែនេះ92121
  • ឆ្នាំនេះ92121
  • សរុប20534577