បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​ផ្លូវភេទ ក្រោម​ស្លាក​ម៉ាស្សា កោស​ជប់​នៅ​ក្រុង​ប៉ោយប៉ែត

31-March-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី ឡាយ គឹម​លូន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា ស្ត្រី​ចំនួន​៥​នាក់ ដែលជា​អ្នក​ម៉ាស្សា​-​កោស​ជប់ ត្រូវបាន​ប្រគល់​ជូនទៅ​អង្គការ CWCC ចំណែក​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ម្ចាស់​ទីតាំង​ត្រូវ​បានរៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

​បន្ទាប់ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត លប​ឆ្មក់​ចូលទៅ បង្ក្រាប​នៅ​ទីតាំង​ម៉ាស្សា កោស​ជប់ ដែលមាន​យីហោ ចាន់ ថា ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោកស្រី​វរសេនីយ៍ឯក ឌី សុជាតិ ស្នងការរង​ទទួល​ការងារ​យេនឌ័រ និង​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​។​

លោក​វរសេនីយ៍ត្រី ឡាយ គឹម​លូន នាយការិយាល័យ បាន​បន្តទៀតថា ស្ត្រី​ជា​ម្ចាស់​ទីតាំង​ម៉ាស្សា កោស​ជប់ ក្រោម​ស្លាក​យីហោ​ចាន់ ថា ឈ្មោះ ទូច សា​វី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ទីតាំង​ភូមិ​ខាងលើ ក្នុងនោះ​សមត្ថកិច្ច​បាន​សង្គ្រោះ​នារី​បំរើសេវា​ផ្លូវភេទ​បាន​ចំនួន​៥ នាក់ ។ ក្នុង​កិច្ចប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​ក៏បាន​ដកហូត​វត្ថុតាង​មួយ ចំនួន​ទាក់ទង​នឹង​ការបំរើ​ផ្លូវភេទ​ផងដែរ​។ បច្ចុប្បន្ន​នារី​រងគ្រោះ​ទាំង​៥​នាក់ ត្រូវបាន​នគរបាល​ជំនាញ​បាន​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច និង​បន្ត​ប្រគល់​ទៅ​អង្គការ​ស្ត្រី​មាន​វិបត្តិ CWCC ចំពោះ​ស្ត្រី​ជា​ម្ចាស់​ទីតាំង​នគរបាល​ជំនាញ បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​និ តិ​វិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    21288637

  • ថ្ងៃនេះ1741
  • ម្សិលមិញ4681
  • សប្តាហ៍នេះ18291
  • ខែនេះ61551
  • ឆ្នាំនេះ846181
  • សរុប21288637