ផឹក​តែ វា​តា​ប៉ែ ផ្ទុះ​ហិង្សា​ស្លាប់​តាជី​១​នាក់​

31-March-2016 | ដោយ មែន កំសត់


​កំពង់ឆ្នាំង ៖ តាជី​ក្នុង​វត្ត ត្រូវ​បុរស​ម្នាក់​យក​កែវ​មក​វាយ​ក្បាល បណ្តាលឱ្យ​បែក​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស្លាប់​ក្រោយពេល​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់លែង ខណៈ​អង្គុយ​ផឹក​តែ​ជាមួយគ្នា ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ មីនា ២០១៦ ស្ថិតនៅក្នុង​បរិវេណ​វត្ត «​សិរី​រតនា​រាម ហៅ​វត្ត​ភូមិ​លិច​» ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណុ​ក ស្រុក​កំពង់លែង ។​

​ប្រភព​ឱ្យដឹងថា លោកតា​រងគ្រោះ​ឈ្មោះ​ស្រី ឈន អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មក​ស្នាក់​នៅក្នុង​វត្ត ដោយ​បម្រើ​ទឹក​ក្តៅ​-​ត្រជាក់​ព្រះសង្ឃ​ក្នុង​វត្ត ។ ចំណែក​ជា​ជនដៃដល់​ឈ្មោះ​ផង់ ស៊ី​ណេង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ស្នាក់នៅ​មិន​ពិតប្រាកដ ព្រោះ​ជា​មនុស្ស​សរសៃ​ប្រាសាទ និង​ធ្លាប់​បង្ករឿង​ជាច្រើនលើក  ។​
​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​អង្គុយ​ផឹកទឹក​តែ នៅក្រោម​សំ​យ៉ាប​មុខ​ខ្ទម​ស្នាក់​នៅក្នុង​វត្ត ពេលនោះ​ក៏​ឃើញ​ជនដៃដល់​បាន​ចូលទៅ​អង្គុយ​ផឹក​ទឹកតែ​ជាមួយ​គាត់​ជា ធម្មតា ។

ចំណែក​តាជី យាយជី និង​ព្រះសង្ឃ ក៏​ឃើញ​ទាំង​២​នាក់​ជជែក​គ្នា​ដូច​គ្មាន​រឿង​អ្វី​សោះ ។ មួយសន្ទុះ ស្រាប់តែ​ឃើញ​ជនដៃដល់​យក​កែវ​ផឹក​ទឹកតែ​នោះ មកកាន់​នៅ​ដៃ​រួច​វាយ​ក្បាល​លោកតា​៣-៤​កែវ ធ្វើឱ្យ​ផ្អើល​អ្នក​នៅ​ជិតខាង​ស្ទុះ​មកជួយ​ឃាត់ ។ ប៉ុន្តែ​ជនរងគ្រោះ​បាន​រងរបួស​ធ្ងន់​ទៅហើយ ហើយក៏​ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់លែង តែ​លោកតា​បាន​ស្លាប់​បាត់ទៅហើយ ។ ​ជា​ជនដៃដល់​បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​ជនរងគ្រោះ​ពិតប្រាកដ​មែន ព្រោះ​តែមាន​អ្វី​មក​បិទបាំង គឺ​វាយ​ជនរងគ្រោះ​ទាំង​មិនដឹង​ខ្លួន ។​

ចំនួនអ្នកទស្សនា

    20534487

  • ថ្ងៃនេះ11311
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70151
  • ខែនេះ92031
  • ឆ្នាំនេះ92031
  • សរុប20534487