បុរស​ម្នាក់​ផឹក​ស្រាស ក្លែម​ត្រី​កំពត​ត្រូវ ពុល​ស្លាប់​១​ទៀត​

31-March-2016 | ដោយ មែន កំសត់


សៀមរាប ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​និង ៧​នាក់​ទៀត​បាន​ពុល​ក្អួតចង្អោរ ដោយសារ​ទទួលទាន​ត្រី​កំពត ក្លែមស្រា​.​ស ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០ មីនា ២០១៦ នៅក្នុង​ភូមិ​គោក​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ។​

​បើតាម ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា បុរស​ដែល​ស្លាប់​ឈ្មោះ មឿត ម៉ែន អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ហើយ​ថា មុនពេល​កើតហេតុ​មនុស្ស​ប្រុស​ស្រី​៨​នាក់​រាប់ទាំង​អ្នកស្លាប់ បាន​ទៅ​បាច​ត្រី​នៅ​ចំណុច​ត្រពាំងរុន​ខាងជើង ភូមិ​ល្វា ឃុំ​ស្រែ​ណូយ និង​បាន​ត្រី​កំពត​យកទៅ​បំពង​ហូប​ផ្ទាប់​ជាមួយ​ជ្រក់ស្វាយ​ធ្វើជា​ម្ហូប ក្លែមស្រា​.​ស និង​បណ្តាល​ឲ្យ​ពុល​ស្លាប់​ម្នាក់​និង​៧​នាក់​ទៀត​ក្អួតចង្អោរ ហើយ​បាន​ធូរស្រាល​វិល​ទៅផ្ទះ​វិញ​អស់​ដែរ នៅ​ព្រឹក​ថ្ងៃទី​៣១ មីនា​នេះ ។​

​សេចក្តីរាយការណ៍ បាន​ស្រង់​សំដី​សមត្ថកិច្ច​ថា មនុស្ស​ប្រុស​ស្រី​ទាំង​៨​នាក់​នេះ​ពិតជា​ពុល​ត្រី​កំពត​ប្រាកដ​មែន មិនមែន​ពុល​ស្រា​.​ស​នោះទេ ៕

ចំនួនអ្នកទស្សនា

    20535887

  • ថ្ងៃនេះ12711
  • ម្សិលមិញ15681
  • សប្តាហ៍នេះ71551
  • ខែនេះ93431
  • ឆ្នាំនេះ93431
  • សរុប20535887