កម្លាំង​រដ្ឋបាល​ព្រៃឈើ ឃាត់ខ្លួន​មនុស្ស​៦​នាក់​រួមទាំង​វត្ថុតាង​បទល្មើស​

01-April-2016 | ដោយ មែន កំសត់



​ព្រះវិហារ ៖ កម្លាំង​សង្កាត់​ព្រៃឈើ កំពង់​ស្រឡៅ​ម្លូព្រៃ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​សហការ​ជាមួយនិង កម្លាំង​មន្ត្រី​ព្រៃ​ការពារ​ព្រះវិហារ​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង សត្វព្រៃ​រួមមាន​វត្ថុតាង​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាច្រើន​។​ប្រតិបត្តិការ នោះ​នៅ​ចំណុច​ត្រពាំង​ព្រីង​និង​ចំណុច​ផ្លូវបំបែក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៩​នៅ​ភូមិ​ដង​ផ្លិត​ឃុំ​ឆែប​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៣០ ខែមីនា​ឆ្នាំ​២០១៦​។​

​មន្ត្រី​ព្រៃឈើ​សង្កាត់​ម្លូព្រៃ បាន​ឲ្យ ដឹងថា​ប្រតិបត្តិ​ការបង្ក្រាប​សមត្ថ​កិច្ច​បាន​ដកហូត​រណា​យន្ត​ចំនួន​ពីរ គ្រឿង​,​ម៉ូតូ​ចំ​នួ​បី​គ្រឿង​,​គោយន្ត​កន្ត្រៃ​ចំនួន​មួយគ្រឿង​,​ស្នា​តេះ ចំនួន​ពីរ​ដើម​,​សាច់ជ្រូក​ព្រៃ​និង​សាច់​ឈ្លូស​ជាង​១០០​គីឡូក្រាម​,​និង បាន​ឃាត់ខ្លួន​មនុស្ស​ប្រាំមួយ​នាក់​យកមក​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ព្រះវិហារ​។​

​លោក សេង លាង នាយ​សង្កាត់​កំពង់​ស្រឡៅ​ម្លូព្រៃ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប​បាន ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​៣០​មីនា​នេះ​ថា​មនុស្ស​ដែល​កម្លាំង​មេព្រៃ ឃាត់ខ្លួន​ចំនួន​ប្រាំមួយ​នាក់​រួមទាំង​វត្ថុតាង​នោះ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ព្រះវិហារ​កំពង់តែ​កសាង​សំណុំរឿង​តាម​នីតិវិធី​របស់​រដ្ឋ​បាល​ព្រៃឈើ​។​លោក បានបញ្ជាក់​ទៀតថា​ចំណែកឯ​វត្ថុតាង​បាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ព្រះវិហារ​។​

​លោក ​អ៊ិត ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានធ្វើ​ពី​ធី​ដុត​សាច់សត្វ​ព្រៃ​ចោល ចំនួន​១១៥​គីឡូក្រាម​នៅមុខ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​និង​មានការ អញ្ជើញ​ចូលរួម​ពី​កម្លាំង​មេព្រៃ​សង្កាត់​កំពង់​ស្រឡៅ​ម្លូព្រៃ​នៃ​ផ្នែក រដ្ឋបាល​ព្រៃឈើ​ឆែប​និង​មន្ត្រី​ការពារ​ជាច្រើន​នាក់​៕

ចំនួនអ្នកទស្សនា

    20536167

  • ថ្ងៃនេះ12991
  • ម្សិលមិញ15681
  • សប្តាហ៍នេះ71831
  • ខែនេះ93711
  • ឆ្នាំនេះ93711
  • សរុប20536167