កំពង់ចាម៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះសយ ឆាន ភេទប្រុសអាយុ៤២ឆ្នាំចុះថ្ងៃទី១ខែមេសាឆ្នាំ២០១៦មានទីលំនៅភូមិ រាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម។បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ហ៊ីន គោភេទប្រុសអាយុប្រហែល50ឆ្នាំមានទីលំនៅភូមិផ្តៅជុំ ឃុំផ្តៅជុំស្រុក ជើងព្រៃ ខេត្តកំពង់ចាម។ដោយនៅ ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦ម៉ោង១៦និង០០នាទីនៅចំណុចវាលស្រែប្រាំងដំរីឆ្លងខាងជើងភូមិរាយប៉ាយក្រោមចំង៉ាយប្រមាណ3000ម៉ែត្រឈ្មោះខាងលើ បានយកកាំបិតខ្វែវកាប់ត្រូវពោះមេគោរបស់ឈ្មោះសយឆានបណ្តាលឲ្យធ្លាយកូនចេញមកក្រៅ(មេគោ ផើមជិតគ្រប់ខែ)ហើយបានងាប់ទាំងមេទាំងកូន មូលហេតុមេគោបាន ចូល ស៊ីស្រូវរបស់ខ្លួន។ ជុំវិញករណីខាងលើសមត្ថកិច្ច ជំនាញនិងប៉ុស្តិ៍កំពុងធ្វើការស៊ើប អង្កេត ស្រាវជ្រាវ៕
ដោយ៖ អ៊ាម ហ៊ុយ