ភ្នំពេញ ៖ កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី០១ មេសា ២០១៦ ស្ថិតនៅចំណុចក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំផ្ទាល់ដោយលោកលោកប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ដោយមានអនុញ្ញាតពីលោកគង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន ចុះឆែកឆេរផ្ទះជនសង្ស័យចែកចាយគ្រឿង
ញៀន ។
ជនសង្ស័យទាំង១០នាក់ ១-ឈ្មោះសុខ ចន្នី អាយុ៣១ឆ្នាំ ជាអ្នកលក់ដូរស្នាក់នៅខណ្ឌចំការមន ។ ២-ឈ្មោះថាច់ មិន អាយុ៣៨ឆ្នាំ ជាកម្មករ ស្នាក់នៅភូមិថ្មីសង្កាត់ស្ទឹងមានជ័យ ។ ៣-ឈ្មោះយាន ភ្នំវិរះ កន អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ៤-ឈ្មោះអ៊ុ វាសនា អាយុ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា។ ៥-ឈ្មោះហ៊ន ហន អាយុ៣០ឆ្នាំ ជាជាងធ្វើសំណង់ ស្នាក់នៅភូមិដំណាក់ធំ២ ។ ៦-ឈ្មោះថោងសុភាព អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទឹកថ្លា ។ ៧-ឈ្មោះជូ ប៉ាលី អាយុ១៨ឆ្នាំ ជាជាងភ្លើងស្នាក់នៅភូមិទ្រា២ ។ ៨-ឈ្មោះប៉ាញ់ ប៉ុន អាយុ១៦ឆ្នាំ លំនៅមិនពិតប្រាកដ ។ ៩-ឈ្មោះហិង សិលា អាយុ២១ឆ្នាំ ជាធ្វើសំណង់ស្នាក់នៅកន្លែងកើតហេតុ និង១០-ឈ្មោះគាន់ វាសនា អាយុ២៦ឆ្នាំ ជាសិស្សស្នាក់នៅខណ្ឌដង្កោ។ ១១-ឈ្មោះជា ហ៊ីង អាយុ២៨ឆ្នាំ រើសអេតចាយ ស្នាក់នៅភូមិទ្រា២ ដោយដកហូតវត្ថុតាងរួមមាន ក្រាម.សថ្លា២តូច និងសម្ភារៈមួយចំនួន ។៕