រថយន្តក្រុង វីរៈ​ប៊ុន​ថាំ មាន​ចោរលួច​ទូរស័ព្ទ​អ្នកដំណើរ​ជនបរទេស​

03-April-2016 | ដោយ មែន កំសត់


តបន្ទាយមានជ័យ​៖ ជនបរទេស​ជា​ភ្ញៀវ​ទេសចរណ៍ ២​នាក់​ប្តី​ប្រពន្ធ បាន​ស្រែក​ទ្រហោយំ​នៅមុខ​រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ នៅពេល​ដល់​គោលដៅ ហេតុការណ៍​នៅវេលា​ម៉ោង​១១និង៣០​ថ្ងៃត្រង់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ ។​
​ពេលនោះ​ក្រុមអ្នកកាសែត​បាន​ថត​ផ្តិត​រូបភាព​ហេតុការណ៍​នោះ ស្រាប់​តែមាន​បុរស​ម្នាក់​ចេញមុខ​ថា​ខ្ញុំ​តំណាង​ក្រុមហ៊ុន​ដើម្បី​ដោះស្រាយ តែ​ពេល​បុរស​ម្នាក់​នោះ​ហាម​អោយ​អ្នកកាសែត​ថត និង​សួរនាំ​ភ្ញៀវ​បរស​ដែល​បាត់​ទូរស័ព្ទ​១​គ្រឿង នៅក្នុង​រថយន្ត​នោះ ហើយ​បុរស​នោះបាន​យក​ទូរស័ព្ទដៃ​ថតរូប​អ្នកកាសែត​វិញ ។​

​ជនបរទេស​ជនជាតិ​English បានអោយដឹងថា​ពួកគាត់​ជិះ​រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ ពី​ភ្នំពេញ​មក​ប៉ោយប៉ែត ពេល​ចុះ​លើ​រថយន្ត​ទើប​ដឹង ថា​បាត់​ទូរស័ព្ទដៃ ម៉ាក់​Iphine១​គ្រឿង ភ្លាមៗ​នោះ​ប្តឹង​ទៅកាន់​នគរបាល​ទេសណ៍​ប្រចាំ​ច្រកទ្វារ​តែ​គ្មាន​លទ្ធិ​ផល​នោះឡើយ ។​ពួកគាត់​បន្តថា​ខ្ញុំ​មក​ទេស​ចេ​ណ៍​កម្សាន្ត​នៅ​កម្ពុជា​បាន​ចំណាយលុយ​ជាច្រើន បែរជា​គ្មាន​សុវត្ថិភាព​បន្តិច​សោះ ជាពិសេស​ក្រុមហ៊ុន​ខាងលើនេះ​តែម្តង​។​

​ក្រោយពី​កើតហេតុ​អ្នក​ទាំង​២​បាន​បន្តដំណើរ ដោយ​ថ្មើរជើង និង​ស្រែកយំ ទាំង​ក្តី​សោកស្តាយ ក្នុងនោះដែរ គេ​ឃើញ​នគរបាល ទេសចរណ៍​ប្រចាំ​នៅ​មាត់​ច្រកទ្វារ ប៉ោយប៉ែត ចេញមក​អន្តរាគមន៍ សួរនាំ​ភ្ញៀវ​រងគ្រោះ ផងដែរ តែ​ពុំ​ឃាត់​រថយន្ត​នោះឡើយ អោយ​រថយន្ត​ចេញ​រថយន្ត​ដោយ​សុវត្ថិភាព​។ គោលបំណង​ទុច្ចរិត​រឺ​យ៉ាងណា​នោះឡើយ​៕

ចំនួនអ្នកទស្សនា

    20535877

  • ថ្ងៃនេះ12701
  • ម្សិលមិញ15681
  • សប្តាហ៍នេះ71541
  • ខែនេះ93421
  • ឆ្នាំនេះ93421
  • សរុប20535877