ភ្នំពេញ៖ ប្រជាពលរដ្ឋលក់ដូរលើចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវលេខ៥៩៨ តំបន់ត្រឡោកបែកក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាំគ្នាំជេរប្រមាថអាជ្ញាធរខណ្ឌទួលគោក ដែលយកកម្លាំងទៅដេញ និងចាប់យកឥវ៉ាន់មិនឱ្យពួកគាត់លក់ដូរ។ ចំណែកខាងអាជ្ញាធរវិញបា ននិយាយថា មុននឹងចុះមកចាប់ បានធ្វើការណែនាំ និងជូនដំណឹងជាមុន ច្រើនលើកមកហើយ។
លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោក កាលពីព្រឹក ថ្ងៃទី២ខែមេសាឆ្នាំ២០១៦បានដឹកនាំកម្លាំងចុះបញ្ឈប់ការលក់ដូរ អនាធិបតេយ្យនៅតាមបណ្តោយផ្លូវលេខ៥៩៨តំបន់ត្រឡោកបែកដើម្បីបើកផ្លូវ នៅតំបន់នេះឱ្យធ្វើចរាចរណ៍បានស្រួលកុំឱ្យកកស្ទះដូចសព្វថ្ងៃនេះ។នៅ តំបន់ត្រឡោកបែកនេះពិសេសនៅម្តុំផ្លូវរថភ្លើងប្រជាពលរដ្ឋនាំគ្នា ធ្វើតូបដាក់គ្រែលក់គ្រឿងសមុទ្រដូចជាងាវគ្រុមខ្យងបង្គាមឹក ពាសពេញលើចិញ្ចើម ផ្លូវបង្កការ កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋអ្នកលក់ដូរនោទីនោះ មិនត្រឹមតែមិនស្តាប់តាមការណែនាំរបស់អាជ្ញា ធរទេ បាននាំគ្នាជេរប្រមាថសមត្ថកិច្ចថែមទៀត។
ក្រុមអាជីវករបាននិយាយថាទង្វើរបស់អាជ្ញាធរនៅពេលនេះគឺជាការបំបែក ឆ្នាំងបាយរបស់ពួកគាត់ដែលមកតាំងលក់នៅទីនេះជាច្រើនឆ្នាំមកហើយ។ ទោះជាយ៉ាងណាក្រុមអាជ្ញាធរនៅតែអនុវត្តតាមវិធានការរបស់ខ្លួនដោយចាប់ រឹបអូសយកសម្ភារៈលក់ដូរទៅរក្សាទុកនៅសាលាខណ្ឌដើម្បីដោះស្រាយ តាមផ្លូវច្បាប់៕