បាត់​ចៅ ដើរ​រកឃើញ​ស្លាប់​អាក្រាតកាយ​

03-April-2016 | ដោយ មែន កំសត់


​កំពត ៖ មាន​ករណី​រំលោភ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​មួយ​បាន​បង្ក​ឲ្យ​មាន​ភាព ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ។​

​តាម​ប្រភពព័ត៌មាន​ពី​ជីដូន​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​មាន​អាយុ​១៥​ឆ្នាំ រៀន​នៅ​អនុវិទ្យាល័យ​រោងចក្រ​ស៊ីម៉ង់ត៍​ច​ង្រី​ទីង កំពត ។ ប្រភព​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ នៅ​ព្រឹក​ថ្ងៃទី​១​មេសា គាត់​មិនឃើញ​ចៅ​មក​ផ្ទះ រូបគាត់​ពុំបាន​ចាប់អារម្មណ៍​ទេ នឹកស្មានថា​ចៅ​ទៅលេង​ផ្ទះ​បងប្អូន ឬ​មិត្តភក្តិ​រៀន​ជាមួយគ្នា ពីព្រោះ​ចៅ​ធ្លាប់​ទៅលេង​ផ្ទះ​បងប្អូន​ម្តងម្កាល​ជាធម្មតា ។ លុះ​ពេលយប់​ថ្ងៃ​ដដែល​មិនឃើញ​ចៅ​មក​ផ្ទះ​ក៏​ចាប់ផ្តើម​មានការ​សង្ស័យ ក៏​ដើរទៅ​សួរ​គេឯង​ដែល​រៀន​ជាមួយ​ចៅ តែ​គ្មាន​អ្នកណាម្នាក់​ដឹង​សោះ ទើប​មានការ​សង្ស័យ​កាន់តែខ្លាំង រួច​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​ឲ្យ​ដឹង និង​ជួយ​ស៊ើប​សួររក​ទាំងយប់ ប៉ុន្តែ​ក្នុង​យប់​ថ្ងៃទី​១​នេះ​ការស្វែងរក​ពុំមាន​​ដំណឹង​សោះ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២​មេសា ទើប​អ្នកស្រុក​ក្នុងភូមិ​នាំគ្នា​ជួយ​ដើររក​ក៏​ប្រទះឃើញ​សាកសព​ស្លាប់ ទាំង​អាក្រាតកាយ​នៅក្នុង​ព្រៃ​ក្បែរ​មាត់​អូរ​ខាងកើត​ផ្ទះ​ចម្ងាយ​ប្រមាណ ជា​៥០០​ទៅ​៦០០​ម៉ែត្រ ដោយមាន​ក្លិនស្អុយ​ទៅហើយ ។​

លោក​វរសេនីយឯក គង់ សុខន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ​ជនល្មើស​អាចជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ជាមួយ​ក្មេងស្រី​រងគ្រោះ ហើយ​ការសម្លាប់​នេះ​អាច​រំលោភ​បានសំរេច​ទើប​សម្លាប់​ជា​ក្រោយ (​សម្លាប់​ដោយ​កាច់​បំបាក់​ក​) ។ លោក​មានប្រសាសន៍​បន្ត​ទៀតថា ករណី​ឃាតកម្ម​លើ​ក្មេងស្រី​រងគ្រោះ​ខាងលើ សមត្ថកិច្ច​ជំនាញ​អាច​កំណត់​មុខសញ្ញា​ជនល្មើស​បាន​ហើយ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ប្រភពព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឈានទៅ ឃាត់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន​ក្នុងពេល ដ៏​ខ្លី​ខាងមុខនេះ ៕

ចំនួនអ្នកទស្សនា

    20539237

  • ថ្ងៃនេះ16061
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74901
  • ខែនេះ96781
  • ឆ្នាំនេះ96781
  • សរុប20539237