បន្ទាយមានជ័យ ៖ ខ្យល់ព្យុះឬខ្យល់កន្ត្រាក់បានបោកបក់មក ចំផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃខូចខាតអស់ចំនួនប្រាំមួយខ្នង និងក្រុងប៉ោយប៉ែត ខូចខាតអស់បួនខ្នង ដែលក្នុងនោះរួមមានទីបញ្ជាការដ្ឋាន នគរបាលការពារព្រំដែន ៨៩១ របើកដំបូល និងបាក់អង់តែនផងដែរ។
លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០១៦នេះ មានករណីខ្យល់កន្ត្រាក់បោកបក់ ប៉ះផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ខូចខាតផ្ទះប្រជាពលរដ្ឋអស់ប្រាំមួយខ្នង និងក្រុងប៉ោយប៉ែត ខូចខាតអស់បួនខ្នង ដែលក្នុងនោះរួមមានទីបញ្ជាការដ្ឋាន នគរបាលការពារព្រំដែន ៨៩១ របើកដំបូល និងបាក់អង់តែនផងដែរ។
លោកស្នងការ អាត់ ខែម បញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិនេះ លោកនឹងដឹកនាំកម្លាំងនគរបាល និងមន្ត្រីពាក់ព័ន្ធចុះជួយ ដល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមភូមិសាស្ត្រទាំងនោះ នៅថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០១៦នេះ៕