រថយន្ត​លុច​ស៊ី​ស​RX300 មួយគ្រឿង បើក​ឆ្លង​កំពង់ចម្លង ធ្លាក់ចូល​ទឹកទន្លេ ស្លាប់​៧​នាក់​

04-April-2016 | ដោយ មែន កំសត់


​កណ្ដាល ៖ នា ព្រលប់​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៦​នេះ មាន​ហេតុការណ៍​រថយន្ត​ធ្លាក់ចូល​ទឹកទន្លេ ហើយ​បាន​លេច​សម្លាប់​មនុស្ស​៧​នាក់ នៅ​កំពង់ចម្លង​ភូមិ​ព្រែក​ខ្សេវ និង​ភូមិ​អង្គ​តាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​។​

​អជ្ញាធរ​បានឱ្យដឹងថា រថយន្ត​ដែល​ធ្លាក់​ទន្លេ​ម៉ាក លុច​ស៊ី​ស RX300 មាន​អ្នកបើកបរ និង​អ្នក​រួម​ដំ​ណើ​រ​ក្នុង​រថយន្ត​៩​នាក់ បាន​ចេញពី​ឆេង​ម៉េង នៅ​ភូមិ​ខ្ពប ហើយ​បំណង​មក​លំនៅដ្ឋាន​វិញ​នៅ​សង្កាត់​ព្រេ​ក​សំរោង ក្រុង​តាខ្មៅ តែដោយសារ​តែ​អ្នកបើកបរ​ជាន់​ហ្គ្រែ​រ​ជ្រុល ពេល​ដល់​កំពង់ចម្លង​ព្រែក​ខ្សេវ​-​អង្គ​តាង ក៏​រថយន្ត​ស្ទុះ​ធ្លាក់ចូល​ទឹកទន្លេ​លេច បណ្ដាលឱ្យ​មនុស្ស​ក្នុង​រថយន្ត​៦​នាក់​ស្លាប់ មាន​ចាស់ មាន​ក្មេង ហើយ​អ្នក​នៅរស់​គឹ​លោកយាយ​ម្នាក់ និង​អ្នកបើកបរ​។​

​រហូតមកដល់​ម៉ោង ៨ និង​៥០​នាទី​យប់​នេះ​សមត្ថកិច្ច​បាននិងកំពុង​ជួយសង្គ្រោះ​របួស ហើយ​និង​ស្រង់​រថយន្ត​។

របាយការណ៍របស់ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឲ្យដឹងថា មុនពេលមានករណីនេះកើតឡើង ជនរងគ្រោះទាំង១១នាក់ បានធ្វើដំណើរ តាមរថយន្តមួយគ្រឿងម៉ាក Lexus RX-300 ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 2S-9169 ចេញពីសែនផ្នូរ នៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ដោយអ្នកបើកបរបានផឹកគ្រឿងស្រវឹងអស់ពីរកំប៉ុង។

ពេលបើកមកដល់កំពង់ចម្លង ខណៈបើកចុះទូកដរ អុងប៉ាង អ្នកដែលនៅរស់៣នាក់ បានចុះពីរថយន្ត បន្ទាប់មកអ្នកបើករថយន្ត បានបើកចុះទូក ដោយជាន់ហ្គែរខ្លាំងលើសល្បឿន ស្រាប់តែរថយន្តបានជ្រុលឡើង លើកំណល់ រហូតធ្លាក់ទឹកតែម្ដង ប៉ុន្តែភ្លាមៗនោះ អ្នកបើកបានលូនចេញតាមទ្វារ ដោយកញ្ចក់បើកស្រាប់ ក្រៅពីនោះឈ្លក់ទឹកស្លាប់ទាំងអស់៧នាក់ យ៉ាងអាណោចអាធម។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះទាំង១១នាក់រួមមាន៖

ទី១៖ ឈ្មោះ សាក់ សារ៉ាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងឌីណាម៉ូតូ (រួចផុតពីស្លាប់),
ទី២៖ ឈ្មោះ វឿង ភេទប្រុស អាយុ៣៥ឆ្នាំស្លាប់
ទី៣៖ ឈ្មោះ សឿន សុវណ្ណារីទ្ធ, ប្រុស អាយុ៧ឆ្នាំ ស្លាប់
ទី៤៖ ឈ្មោះ គឿន សុវណ្ណារាជ, ប្រុស អាយុ៤ឆ្នាំ ស្លាប់
ទី៥៖ ឈ្មោះ រ៉ាក់ ឆៃណារ៉ា, ប្រុស អាយុ១២ឆ្នាំ ស្លាប់
ទី៦៖ ឈ្មោះ វឿន គីមឡាង, ស្រី អាយុ១៣ឆ្នាំស្លាប់
ទី៧៖ ឈ្មោះ ចាន់ ថនរចនា, ស្រី អាយុ៨ឆ្នាំ ស្លាប់
ទី៨៖ ឈ្មោះ ខន ឡេន, ស្រី អាយុ៣៥ឆ្នាំ ស្លាប់
ទី៩៖ ឈ្មោះ ផ្លុំ ចាន់ថន, ប្រុស អាយុ៣៦ឆ្នាំ នៅរស់
ទី១០៖ ឈ្មោះ ខន ប្រាំង, ស្រី អាយុ២៨ឆ្នាំ នៅរស់
ទី១១៖ ឈ្មោះ វឿន គីមហុង, ស្រី អាយុ៣ឆ្នាំ នៅរស់ ដែលជនរងគ្រោះទាំងអស់ រស់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់នៅតំបន់នោះ បានចុះទៅជួយអន្តរាគមន៍ ដោយហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ តែអកុសលពួកគេ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បើទោះបីក្មេងតូចៗ២នាក់ ពីដំបូងថា នៅមានដង្ហើមនោះក៏ដោយ។

សម្រាប់កំពង់ចម្លងមួយនេះ គេក៏បានបិទស្លាកសញ្ញា នៅទីនោះដែរ សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ដោយដាក់ថា «អ្នកជិះក្នុងរថយន្ត សូមមេត្តាចុះដើរ សុំបើកកញ្ចក់ និងដោះក្រវ៉ាត់ការពារ»។

យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាលស្រុកស្អាង ចាត់ការតាមនីតិវិធីបន្តទៀត។ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាលបានឲ្យដឹងថា លោកបានបញ្ជាទៅសមត្ថកិច្ច បើកការស៊ើបអង្កេតឲ្យដិតដល់ ជាទីបំផុតក្រោយទទួលបានព័ត៌មាន នៃគ្រោះថ្នាក់សង្គមមួយនេះ៕

 



ចំនួនអ្នកទស្សនា

    20536507

  • ថ្ងៃនេះ13331
  • ម្សិលមិញ15681
  • សប្តាហ៍នេះ72171
  • ខែនេះ94051
  • ឆ្នាំនេះ94051
  • សរុប20536507