សត្រូវ​ចាស់​គូភាគី​ធ្លាប់មាន​ជម្លោះ បានសម្លាប់​បុរស ម្នាក់​និង ទៀត​រងរបួស

04-April-2016 | ដោយ មែន កំសត់


​កំពង់ស្ពឺ ៖  ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស បង្កឡើង​ពី​ជន​ជាស​ត្រូវ​ចាស់ ព្រោះ​ជនរងគ្រោះ​ធ្លាប់មាន​ជម្លោះ​ជាមួយ​ជនដៃដល់​។ ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ទម្លាប់ ឃុំ​ទួល​អំពិល ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦​។​

 សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ ឡុង សូ​ឌី​ម ភេទ​ប្រុស អាយុ ២៣ រស់នៅ ភូមិ​ត្រពាំង​ទម្លាប់ ឃុំ​ទួល​អំពិល ស្រុក​បរសេដ្ឋ ត្រូវ​ជនសង្ស័យ​ចាក់​ត្រូវ ១​កាំបិត ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​ឈ្មោះ សយ សុជា​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ បច្ចុប្បន្នកំពុង​សង្គ្រោះ នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ​។​

 ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ​ឈ្មោះ ង៉ែត សារ៉េត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនរងគ្រោះ​។ មូលហេតុ​ពីមុនមក ជនសង្ស័យ​និង​ជនរងគ្រោះ​ធ្លាប់មាន​ជម្លោះ​ជាមួយគ្នា​។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ស្ថិតនៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

ចំនួនអ្នកទស្សនា

    20538067

  • ថ្ងៃនេះ14891
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73731
  • ខែនេះ95611
  • ឆ្នាំនេះ95611
  • សរុប20538067