ព្រៃវែង ៖ គ្រោះថ្នាក់បង្កដល់បាត់បង់ជីវិតមនុ ស្សដោយសារបុរសម្នាក់បានរាយខ្សែភ្លើង ឆក់កណ្ដុរជុំវិញដំណាំឈូក បែរជារអិលជើង ប៉ះខ្សែលួសនោះ បណ្ដាលឲ្យឆក់ស្លាប់ខ្លួនឯងភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើង នៅចំនុចស្រែប្រាំងដាំ ឈូក ស្ថិតនៅភូមិ ព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែងកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ន សាត ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិស្ថិតនៅភូមិ ព្រៃខ្លា ឃុំរាប ស្រុកពារាំងខេត្តព្រៃវែង។ ជនរងគ្រោះតែងតែទៅឆក់កណ្ដុរជាប្រចាំ ដើម្បីការពារដំណាំឈូករបស់ខ្លួន ខណៈកណ្ដុរចេះតែស៊ីឈូករបស់គាត់ ដល់ពេលកើតហេតុ ស្រាប់តែគេឃើញ ជនរងគ្រោះស្លាប់ទៅវិញ។
សមត្ថកិច្ចបានសន្និដ្នានថាជនរងគ្រោះ ដើរមើលភ្លឺស្រែ ដែលខ្លួនឆក់នោះដោយមិនបានដោះដង្កៀបចេញ ហើយក៏រអិលជើង ប៉ះខ្សែលួសនោះ បណ្ដាលឲឆក់ស្លាប់ តែម្ដងទៅ ។បច្ចុប្បន្ន សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ យកមកធ្វើបុណ្យ តាមប្រពៃណី៕