គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​០៣​មេសា

04-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៦ បាន​កើតឡើង​ចំនួន​១៧​លើក​បណ្ដាល​ឲ្យ​មាន​មនុស្ស បាត់បង់​ជីវិត ១០​នាក់ រងរបួស​ធ្ងន់ ១៧​នាក់ និង​របួសស្រាល ១៣​នាក់ ។​

​របាយការណ៍ នគរបាលជាតិ​ដដែល បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៧​លើក​បាន​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៥ គ្រឿង​រថយន្ត​តូច​១២​គ្រឿង​រថយន្ត​ធំ​មួយគ្រឿង​និង​ថ្មើរជើង​ពីរ​នាក់​។ មូលហេតុ​មកពី​បើកបរ​ល្បឿន​លឿន​៩​លើក​ប្រជែង​៤​លើក​មិន​គោរព​សិទ្ធិ​ពីរលើក ស្រវឹង​មួយ​លើក និង​មិន​ប្រកាន់​ស្តាំ មួយ​លើក ។​

​ចំពោះ​លទ្ធផល ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ ២០១៦​មាន​មធ្យោបាយ​ចូល​គោលដៅ​ចំនួន​១៧.២៩១​គ្រឿង​ម៉ូតូ​៦៤​ភាគរយ​មធ្យោបាយ ល្មើស​៣.២៩៧​គ្រឿង​ម៉ូតូ​៦៣​ភាគរយ​អប់រំ​១.៦៤៦​គ្រឿង ស្មើនឹង​៥០​ភាគរយ និង​ពិន័យ ១.៦៥១​គ្រឿង បង់ប្រាក់​៩២​ភាគរយ​៕

ចំនួនអ្នកទស្សនា

    20536547

  • ថ្ងៃនេះ13371
  • ម្សិលមិញ15681
  • សប្តាហ៍នេះ72211
  • ខែនេះ94091
  • ឆ្នាំនេះ94091
  • សរុប20536547