ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​២១​នាក់ បញ្ជូន ទៅ​តុលាការ​

04-April-2016 | ដោយ មែន កំសត់


 
ភ្នំពេញ៖ ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១២​នាក់ និង​អំពើ​ឆក់​ចំនួន​ប្រាំបួន​នាក់ ទៅ​តុលាការ​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២​និង​ទី​៣ ខែមេសា ឆ្នាំ​២០១៦​។​

 មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១២​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ និង​តាមដាន​អស់​រយៈពេល​ជា​យូរ​មកហើយ​។ ត្រូវបាន​បង្ក្រាប​នៅ​ថ្ងៃទី​១ ខែមេសា​ឆ្នាំ​២០១៦​នៅលើ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ក្នុងការ​បង្ក្រាប​នោះដែរ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ជាក់​សែ្ត​ង​បាន​ចំនួន​១០​កញ្ចប់ និង​ដប​ជក់​ថ្នាំ​មួយចំនួន និង​បាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែមេសា ឆ្នាំ​២០១៦​។​

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀតថា​រីឯ ក្រុមចោរឆក់​ចំនួន​ប្រាំបួន​នាក់​ដែល​អះអាងថា​ធ្លាប់​ឆក់​ចំនួន​២០០​ដង​ធ្វើ ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​នោះ​ក៍​កម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​ហើយ​ផងដែរ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៣ ខែមេសា ឆ្នាំ​២០១៦​។ តាម​ចម្លើយសារភាព​របស់​ក្រុមចោរឆក់​ទាំង​ប្រាំបួន​នាក់ បាន​សារភាពថា ក្រុម​ពួកគេ​មាន​គ្នា​ជាង​១០​នាក់​ក្នុងនោះ មាន​អ្នកខ្លះ​បាន​ចូលរួម​ឆក់​ជាង​២០០​ដង ខ្លះ​ជាង​៦០​ដង ឯ​ខ្លះទៀត​ច្រើនពេក​ចាំ​មិន​អស់ ដោយ​ភាគច្រើន​ពួកគេ​ធ្វើ​សកម្មភាព​ឆក់ នៅក្នុង​ខណ្ឌដូនពេញ ចំការមន ៧​មករា​និង​ទួលគោក​។ ក្នុងនោះ​ចំណុច​ដែរ​ពួកគេ​ចាំ​ច្បាស់​មានដូចជា​៖ នៅ​ចំណុច​ក្រោយ​ព្រះបរមរាជវាំង​, ឃ្លាំង​រំសេវ​, ក្បែរ​អង់​តែ​ន​ទូរទស្សន៍​ជាតិ​, កោះ​ពេជ្រ​, ក្តាន់​ពីរ​, ផ្សារកណ្តាល​, សាលា​ស៊ីសុវត្ថិ​, ផ្លូវ​កម្ពុជា​ក្រោម និង​មាន​កន្លែង​ផ្សេងៗ​ទៀត​ជាច្រើន​៕

ចំនួនអ្នកទស្សនា

    20537457

  • ថ្ងៃនេះ14281
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73121
  • ខែនេះ95001
  • ឆ្នាំនេះ95001
  • សរុប20537457