ក្រចេះ៖ យោងតាមការសំណូមពរនិងពឹងពាក់ពាក់ពីអ្នកមីងម្នាក់ដែលគាត់មានឈ្មោះ ម៉ូវ សាម៉ុត អាយុ៥៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ពង្រ ៣ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដោយរូបគាត់មានបងប្អូនសរុបចំនួន៧នាក់ក្នុងនោះស្រី៦នាក់ប្រុស១នាក់ តែជាអកុសលនៅសម័យប៉ុលពត១៩៧៩ ក៏បានបែកបងប្អូនរហូត គឺនៅសល់តែគាត់ឯក ឯងរហូតមកដល់ពេលនេះមិនដឹងជាស្លាប់ឬរស់យ៉ាងណានោះទេ បងនឹកប្អូនៗជាពន់ពេក។
អ្នកមីងម៉ូវ សាម៉ុត បានបញ្ជាក់ប្រាប់សារព័ត៌មានយើងទាំងការសោកសៅថាបងប្អូនដែលបាត់នោះ តែគាត់មិនបានទុករូបថត គឺចាំតែឈ្មោះ រួមមានដូចជា៖
១-ម៉ូវ សាម៉ុល (ស្រី)/២-ម៉ូវ ឈាងហោ (ប្រុស)/៣-ម៉ូវ ស្រីនាង (ស្រី)/៤-ម៉ូវ ស្រីនួន(ស្រី) -៥-ម៉ូវ ស្រីណេ/និង៦-ម៉ូវ សាម៉ុន (ស្រី) បើសិនជាបងប្អូនដែលបានដឹងលឺដំណឹងថាបងស្វែងរកឬក៏សាធារណជនដែលបានដឹងឈ្មោះខាងលើនេះសូមអញ្ជើញទាក់ទងតាមរយៈទូរសព្ទ លេខ០៧០៦៤០៤៦៨ កុំបីខានឡើយ៕
អត្ថបទ៖សីហា