រំលោភ​សម្លាប់ ក្មេងស្រី​ម្នាក់ រួចរ​ត់ទៅ​ចងក​ខ្លួនឯង​

05-April-2016 | ដោយ មែន កំសត់


​មណ្ឌល​គី​រី​៖ ជន​ល្មោភកាម​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព រំលោភ ហើយ​សម្លាប់​ក្មេងស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ខ្ទម​ស្រែ ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ទៀង វ៉ាង អាយុ​១២​ឆ្នាំ ជនជាតិ វៀតណាម រស់នៅ​ភូមិ​ស្រែ​ហ៊ុយ រីឯ​ជនបង្ក ឈ្មោះ ត្រិ ខ្វាក់ អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម​ដូចគ្នា បាន​ចងក​សម្លាប់​ខ្លួនឯង ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​។ ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ និង​ជនសង្ស័យ​ត្រូវបាន សមត្ថកិច្ច​ចុះទៅ​ធ្វើ​កោសល្យវិច័្ចយ និង​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20537677

  • ថ្ងៃនេះ14501
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73341
  • ខែនេះ95221
  • ឆ្នាំនេះ95221
  • សរុប20537677