ភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង១០ និង៥១នាទីព្រឹកថ្ងៃទី០៦ មេសា ២០១៦ នេះ ឆេះផ្ទះជាន់ទី១ ក្បែរផ្សារសំណង់១២ ភ្លើងត្រូវបានរលត់វិញអស់ទាំងស្រុងហើយ បន្ទាប់ពីមានការអន្តរាគមន៍រថយន្តពន្លត់ចំនួន៤គ្រឿង ។ ហើយចំពោះមូលហេតុនៃការឆេះនេះ ត្រូវបានម្ចាស់ផ្ទះអះអាងថា គឺបណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីប្រអប់ក្នុងបន្ទប់ផ្ទះជាន់ទី១នោះ ៕