ទ្រាំ​មិនបាន​ប្តឹង​សុំ​លែង រៀបការ​រួច​បង្ខំ​រួមភេទ​មួយ​យប់​៦-៧​ដង

07-April-2016 | ដោយ មែន កំសត់


​បាត់ដំបង ៖ នារី​ម្នាក់​ដែល​ទើប​រៀបការ​ថ្មីថ្មោង​បាន​បង្ខំចិត្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ក្នុងករណី​ដែល​នាង​មិនអាច​ទ្រាំទ្រ​បាន ដោយសារ​ស្វាមី​របស់​នាង​បង្ខំ​រួមភេទ​គ្មាន​អាសូរ រហូត​មួយ​យប់​ចាប់ពី​៦​ទៅ​៧​ដង សូម្បី​នាង​សុំ​ងើប​ទៅ​បត់ជើងតូច ក៏​ស្វាមី​ល្មោភ​ស៊ិ​ច​រូបនេះ​មិន​អនុញ្ញាតិ​ដែរ ពិតជា​សាហាវ​រក​លេខ​ដាក់​គ្មាន​មែន​។​
​នាង​ឈឿង ឆាយ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ដែលជា​សាមីខ្លួន​បាន​រៀបរាប់​ប្រាប់​អំពី​ភាព​ឃោ​ឃៅ​របស់​ស្វាមី​នាង​ប្រាប់​ នៅ​រសៀល​ថ្ងៃទី​០៦ មេសា នេះ​ថា ស្វាមី​របស់​នាង​ឈ្មោះ​ហួត សល់ អាយុ​២៧​ឆ្នាំ បាន​រៀបការ​ជាមួយ​នាង​នៅ​ថ្ងៃទី​១៣ មីនា ២០១៦ កន្លងទៅ​ថ្មីៗ​នេះ ប៉ុន្តែ​ស្វាមី​ដែល​ពោរពេញ​ថាមពល​ស៊ិ​ចនេះ បាន​បង្ខំ​រួមភេទ​ជាមួយ​នាង​ស្ទើរ​គ្មាន​ពេល​សំរាក​ទេ​។​

​នាង​ឆាយ បាន​ទម្លាយ​នូវ​រឿងអាស្រូវ​ផ្លូវភេទ​នេះ ដោយ​គ្មាន​ការ​លាក់បាំង​ឡើយ ព្រោះតែ​នាង​មិនអាច​ស៊ូទ្រាំ​នឹង​ទារុណកម្ម​ផ្លូវភេទ​នេះ​បាន​។ នាង​បាន​រៀបរាប់ថា ក្នុង​មួយ​យប់​ស្វាមី​នាង​បង្ខំ​រួមភេទ​ចាប់ពី​៦​ទៅ​៧​ដង សូម្បី​នាង​សុំ​ងើប​ទៅ​បត់ជើងតូច​ក្នុង​បន្ទប់ទឹក​ក៏​លោក​ប្ដី​ល្មោភ​ស៊ិ​ច​រូបនេះ មិន​អនុញ្ញាតិ​ដែរ​។ នាង​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត និង​ផ្លូវភេទ រហូត​នាង​ទៅកាន់​មន្ទីរពេទ្យ ហើយ​គ្រួ​ពេទ្យ​ប្រាប់ថា នាង​មាន​រលាក​ប្រដាប់ភេទ និង​ស្បូន​ធ្ងន់ធ្ងរ​ទៀតផង​។​

​នាង​ឈឿង ឆាយ បាន​និយាយថា ចាប់តាំងពី​ថ្ងៃ​រៀបការ​រហូតដល់​ថ្ងៃទី​២២ មីនា ស្វាមី​នាង​បង្ខំ​រួមភេទ​គ្មាន​ពេល​សំរាក​ទេ ស្ទើរ​រាល់​យប់ ធ្វើ​ឲ្យ​នាង​មិនអាច​ស៊ូទ្រាំ​បាន ក៏​ទៅប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​។ ប៉ុន្តែ​បែរជា​ស្វាមី​នាង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​នាង​ចំនួន​៣.០០០​ដុល្លារ​ទៅវិញ នាង​ពិតជា​មានការ​ឈឺចាប់​មែនទែន​៕

ចំនួនអ្នកទស្សនា

    20539137

  • ថ្ងៃនេះ15961
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74801
  • ខែនេះ96681
  • ឆ្នាំនេះ96681
  • សរុប20539137