ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក យ៉ិន សារឿន នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ បានប្រកាសសាលក្រមសំណុំរឿង លួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា រំលោភសេពសន្ថវៈ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចស្ពានលីយ៉ុងផាត់ ភូមិព្រែកតារដ្ឋសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥។
ជនជាប់ចោទឈ្មោះ ជៀង ថារ៉ូ ភេទប្រុសអាយុ៣៣ឆ្នាំ ចៅក្រមសម្រេចដាក់ពន្ធនាគារ៨វង្ស អោយសងជំងឺចិត្តដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២០០០ដុល្លា។
ពេលសវនាការជនជាប់ចោទបានឆ្លើយសារភាពថាខ្លួនពិតជាបានយកកាំភ្លើងភ្ជង់គំរាមយកគ្រឿងអលង្ការនឹងទូរស័ព្ទដៃម៉ាកអាយហ្វូនរបស់ជនរងគ្រោះរូបនេះប្រាកដមែន តែមិនបានរំលោភទេ ។
ចំណែកជនរងគ្រោះឈ្មោះ ស.រ.ភ បានប្រាប់តុលាការថាខ្លួន ត្រូវជនល្មើសប្លន់គំរាមយកគ្រឿងអលង្ការនឹងទូរស័ព្ទដៃម៉ាកអាយហ្វូនឹងប្រាក់មួយចំនួននឹងហើយបានបង្ខំឲ្យស្រាតខោ រួចអោយពោបលើម៉ូតូនិងរំលោភផ្លូវភេទពីក្រោយលុះត្រាបានសម្រេច ទើបភ្ជង់កាំភ្លើងអោយនាងរត់ចេញពីកន្លែងរំលោភនោះ ហើយជនល្មើសក៏ជិះម៉ូតូគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី ១៦ ធ្នូ ២០១៥ ជនល្មើសទៅផឹកស៊ីម្ដងទៀត នាងឃើញក៏ប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕