មន្ត្រី​គយ ចាប់​រថយន្ត​ដឹកទំនិញ​បង្កប់​កាំភ្លើងខ្លី​៣០​ដើម និង​គ្រាប់​ជាង​២​ម៉ឺន​គ្រាប់ ចូល​តាម​ច្រក​ប៉ោយប៉ែត​

07-April-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ នៅ​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ម៉ាក Fuso ពាក់​ស្លាក​លេខ​តាកែវ 3A-1599 ដោយ​ពិនិត្យ​រកឃើញ​លួច​នាំចូល​កាំភ្លើងខ្លី ប្រើ​ហ្គាស​ចំនួន​៣០​ដើម ដែល​ឈ្មួញ​ទុ​ច្ចិ​រត​លួច បង្កប់​ចូលក្នុង​រថយន្ត​ដឹកទំនិញ នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គយ និង​រដ្ឋាករ​បានបញ្ជាក់​ថា នេះ​ជា​លើក​ទី​២ ក្នុងអំឡុងពេល​ប្រមាណ​តែ​១១​ថ្ងៃ​សោះ ដែល​ឈ្មួញ​ខិលខូច​មិន​ខ្លាចរអា​ច្បាប់​ទាំងនោះ ជាការ​ប៉ុនប៉ង​នាំ​ទំនិញ​ហាមឃាត់​ដាច់ខាត ចូលក្នុង​ទឹកដី​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    20539177

  • ថ្ងៃនេះ16001
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74841
  • ខែនេះ96721
  • ឆ្នាំនេះ96721
  • សរុប20539177