សៀមរាប៖ នៅ ថ្ងៃទី០៦ខែមេសាឆ្នាំ២០១៦នៅភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប ។ដោយក្មេងពីនាក់បងប្អូនជាកូនភ្លោះប្រុសទាំងពីនាក់បានលងទឹកស្លាប់ក្នុងទឹកស្ទឹងខណៈទៅតាមឪពុកអូសត្រីនៅតាមដងស្ទឹងរួចក៏រអិលជើងធ្លាក់ចូលក្នុងស្ទឹងលង់ស្លាប់ ។
ក្មេងប្រុសរងគ្រោះទាំងពីរនាកដែលស្លាប់នោះមានទី១ឈ្មោះរុំ រឹត ភេទប្រុសអាយុ៣ឆ្នាំនិងទី ២ ឈ្មោះរុំ វង ភេទប្រុសអាយុ៣ឆ្នាំ គួបញ្ជាក់ថាក្រុមគ្រួសារក្មេងដែលរងគ្រោះស្លាប់នេះគឺឪពុកម្តាយមានជីវភាពទីទលក្រលំបាករកព្រឹតខ្វះល្ងាចបច្ចុប្បន្នសូម្បីលុយធ្វើបុណ្យសពកូនក៏គ្មានដែរ ។
ខណៈឃើញការខ្វះខាតរបស់ជនរងគ្រោះលោកវរៈសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការកងរាជអាវុធហត្ថស្រុកជីក្រែងបាននាំយកអំណោយថវិកានឹងគ្រឿងបរិភោកមួយចំនួនជូយរំលែកទុក្ខដល់ក្រុមគ្រួសារកុមា២នាក់ដែលរងគ្រោះលង់ទឹកស្លាប់នោះមានអង្ករ២បេ.ទឹកស៊ីអ៊ីវ១យួរ.ទឹកត្រី១យួរ. ខ្ទឹម១Kg.ប៊ីចេង១Kg.មី១កេស.ទឹកផ្លែឈើ១កេស..ទឹកសុទ្ធ៥យួរនឹងថវិការ១០ម៉ឺនរៀល ។គេតែងសង្កេតឃើញលោកវរៈសេនីយ៍ត្រី ហង្សវិចិត្រតែងតែចុះជួយដល់ប្រជាពលរដ្ធនៅពេលជួយទុក្ខលំបាកម្តងៗលោកតែងតែដឹងនាំកម្លាំងជួយប្រជាជននៅស្រុកជីក្រែងជាប្រចាំស្របតាមការណែនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ៕