រតនគិរី៖ សត្វប្រើសទម្ងន់ជាង១០០គីឡូក្រាម ត្រូវគេសម្លាប់កាប់សាច់លក់ទីផ្សារដើម្បីយកធ្វើមុខម្ហូបពិសេសម្ហូប សាច់ក្លែមសម្រាប់ភ្ញៀវ នៅតាមភោជនីយដ្ឋានក្នុង ខេត្តរតនគិរី ដែលសមត្ថកិច្ចអត់អើពើបង្ក្រាប។ សត្វកម្រជិតផុតពូជមួយក្បាលត្រូវបានគេបាញ់សម្លាប់ស្ថិតនៅចំណុច ផ្ទះឈ្មោះលីស្ថិតនៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។
ទាក់ទិនការដាក់ លក់សាច់និងក្បាលសត្វប្រើនោះមន្ដ្រីយោធាម្នាក់ដែលសុំមិនបញ្ចេញ ឈ្មោះ បានប្រាប់ឲ្យដឹងថាកាលពីយប់ថ្ងៃទី៦ ខែមេសា មន្ត្រីនោះបានឮស្នូរគ្រាប់កាំភ្លើងបួនគ្រាប់។លុះព្រឹកឡើងស្រាប់តែ ឃើញគេដឹកសត្វប្រើសនោះកាត់មុខបន្ទាយយោធាតែម្ដង។ប៉ុន្តែម្ចាស់ អ្នកលក់សាច់សត្វប្រើសមួយរូបបានប្រាប់ថាសត្វប្រើសមួយក្បាលនេះវា ជាប់អន្ទាក់របស់គាត់ក្នុងចំការដំឡូងមិនមែនដូចជាការអះរបស់មន្ដ្រី យោធាខាងលើនោះទេ។សត្វនេះមានទម្ងន់ជាង១០០គីឡូក្រាមដោយលក់ក្នុង មួយគីឡូក្រាមតម្លៃ៣០.០០០រៀល។
តាមការសង្កេតដែលបុរសនោះ ដាក់តាំងលក់បង្ហាញជាសាធារណ:នូវសំណាកសត្វយ៉ាងណាក្តីគេអត់បានឃើញ សមត្ថកិច្ចណាចុះទៅចាត់ការទេ។ប្រជាពលរដ្ឋនៅខេត្តរតនគិរីដែលឃើញការ ដាក់តាំងលក់សត្វជិតផុតពូជនេះបានអំពាវនាវដល់សមត្ថកិច្ចជំនាញ គួរតែចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបបើសមត្ថកិច្ចធូរលុង មិនអើពើអនុវត្តតាមច្បាប់ទេនោះសត្វកម្រនេះនឹងផុតពូជជាមិនខាន៕
-