ម៉ូតូ​សង់​១២៥​សេ​សេ បត់​ឆ្វេង​អត់​មើល​ក្រោយ បុក​ជាមួយ​CBR​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

08-April-2016 | ដោយ មែន កំសត់


​ត្បូងឃ្មំ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​គួ​ឲ្យ​តក់ស្លុត ដោយសារ​ជនរងគ្រោះ​តា​យាយ​២​នាក់​បើក​ម៉ូតូឌុប​គ្នា​ពេល​បត់​ឆ្វេង​មិន​មើល​ក្រោយ​និង​មិន​ពាក់មួក​សុវត្ថិភាព​ទាំងពីរ​នាក់ ក៏ត្រូវ​ម៉ូតូ​យុវជន​រងគ្រោះ​ម្នាក់​បើក​មកពី​ក្រោយ​បុក​ពេញទំហឹង ហើយ​បណ្តាល​ឲ្យ​ស្លាប់​លោកយាយ​ម្នាក់ តា​របួសស្រាល យុវជន​រងរបួស​ធ្ងន់​ធ្ង​រ ។ ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង ១៥ និង ៣០​នាទី​នៅ​ថ្ងៃទី​០៦ ខែ មេសា ឆ្នាំ ២០១៦ នៅ លើ​កំណាត់ ផ្លូវជាតិ​លេខ​១១ ស្ថិតនៅ ភូមិ​ចង្វារ ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។

​អធិការនគរបាល​ស្រុក​អូ​រាំង​ឳ លោក​វរសេនីយ៍ត្រី លឿង រដ្ឋា បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក​ចរាចរ​នេះ ភាគី​ខាង ម៉ូតូ C125 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-3853 បើកបរ ដោយ ឈ្មោះ ទេស ឡេ​ត ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយ​តា​ធម្ម ឃុំ​អំពិល តា​ពក ស្រុក​អូររាំងឪ ខេត្ត ត្បូងឃ្មុំ (​រងរបួស​ស្រាល​) ហើយ​ឌុប​ប្រពន្ធ ឈ្មោះ សាយ ហ៊ាង អាយុ ៦០​ឆ្នាំ (​ស្លាប់​នៅ​កន្លែង កើតហេតុ​) បង្ក​ជាមួយ​ម៉ូតូ​ម៉ាក់ CBR ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ម៉េង វណ្ណដា ភេទ ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ ភូមិ​មេ បុណ្យ ឃុំ​មេបុណ្យ ស្រុក ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង (​រងរបួស​ធ្ងន់​)​។ លោ​បន្តថា តាម​សាក្សី​ឃើញ​មុន​កើតហេតុ អ្នកបើកបរ​ម៉ូតូ​C125​បើក​បត់​ឆ្វេង​មិនបាន​មើល​ក្រោយ ហើយក៏​ត្រូវ​អ្នកបើក​ម៉ូតូ​CBR​មកពី​ក្រោយ​ជាន់​ហ្វ្រាំង​និង​គេច​មិនទាន់​ក៏​បុក​ពេញទំហឹង​តែម្តង​។

​ករណីនេះ​បើតាម​ការអះអាង​របស់​សម្មត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​អូ​រាំ​ឳ បាន​បញ្ជាក់ថា អាច​បណ្តាលមកពី​ការ​ធ្វេស​ប្រ​ហេស​និង​មិន​គោរព​ច្បាប់​ចរាចរណ៍​(​មិន​ពាក់មួក​សុវត្ថិភាព​)​របស់​អ្នកបើកបរ ។ ករណី​នេះដែរ​ក្រោយ​កើតហេតុ​ភ្លាម​អ្នករងរបួស​ធ្ងន់​ស្រាល​ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ​ឯ​មន្ទីរពេទ្យ ចំណែក​អ្នកស្លាប់​ត្រូវបាន​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ យក​ធ្វើរ​បុ​ណ្ប​តាម​ប្រពៃណី រីឯ​វត្ថុតាង​បង្ក​ត្រូវបាន​យកទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ដោយ​សមត្ថកិច្ច​ជំនាញ​៕
​ដោយ​៖​អ៊ា​ម ហ៊ុយ​

ចំនួនអ្នកទស្សនា

    20539467

  • ថ្ងៃនេះ16291
  • ម្សិលមិញ15681
  • សប្តាហ៍នេះ75131
  • ខែនេះ97011
  • ឆ្នាំនេះ97011
  • សរុប20539467