សមត្ថកិច្ច​បង្ហាញមុខ​ជនសង្ស័យ និង​កាំភ្លើងខ្លី​ប្រើ​ហ្គាស​៣០​ដើម

08-April-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៧ ខែមេសា​នេះ​ថា នៅ​ថ្ងៃ​ម្សិលមិញ មន្ត្រី​គយ​សាខា​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​របស់លោក បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យរ​ថយ​ន្ត ដែល​ដឹកទំនិញ​មិន​ប្រក្រតី ពិសេស​ទំនិញគេចពន្ធ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ នៅក្នុង​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្រាប់តែ​រកឃើញ​កាំភ្លើង​ប្រើ​ហ្គាស​ចំនួន​៣០​ដើម​។ សម្រាប់​ជនសង្ស័យ និង​វត្ថុ​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​មុខ នៅ​រសៀល​ថ្ងៃនេះ មុន​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាមច្បាប់​។​

​លោក​ឆែ សុធា ​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា កម្លាំងចំរុះ​ក្រោយពី​ធ្វើការ​ពិនិត្យ​រួច សម្រាប់តែ​បាន​រកឃើញ​កាំភ្លើងខ្លី​ទាំង​៣០​ដើម មាន​ម៉ាក​រ៉ូឡូ​១៣​ដើម កាំភ្លើងខ្លី​ម៉ាក​ផ្សេងៗ​ទៀត ចំនួន​១៧​ដើម បំពង់​ហ្កា​ស​២០​ប្រអប់ និង​គ្រាប់​ប្រវែង ៤.៥​មី​លី​ម៉ែត្រ​ចំនួន​១០​ប្រអប់ ស្មើនឹង​២.៥០០​គ្រាប់ និង​បង់​ចំនួន​១១ និង​គ្រាប់កាំភ្លើង​រ៉ូឡូ​មាន​ចំនួន​៣៣៦​គ្រាប់​។​

​ក្រៅពី​សមត្ថកិច្ច​គយ ធ្វើការ​ត្រួតពិនិត្យ​ហើយ​នោះ​កាំភ្លើង​ទាំង​៣០​ដើម និង​សម្ភារ​ផ្សេងទៀត​នោះ​ត្រូវបាន ប្រគល់​ទៅ​ឲ្យ​អាវុធហត្ថ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ នៅ​ចំ​ពៅះ​មុខ​កម្លាំងចំរុះ​អ្នកបើកបរ​រថយន្ត​បាន​ឆ្លើយ​សារភាពថា ខ្លួន​ជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ឲ្យ​គេ​មិន​ជាប់​ពាក់ព័ន្ធ និង​អាវុធ​ទាំងអស់​នេះឡើយ ទាល់តែ​ម្ចាស់​រថយន្ត​ទើប​ជាប់​ពាក់ព័ន្ធ និង​កាំភ្លើងខ្លី​ទាំង​៣០​ដើម​នេះ​ពិតប្រាកដ​។​នៅពេលនេះ អាវុធហត្ថ​កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​ឲ្យ ចូលមក​បំភ្លឺ​អំពី​ករណី​រឿង​ជួញដូរ​កាំភ្លើង​នេះ បន្តទៀត​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20539037

  • ថ្ងៃនេះ15861
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74701
  • ខែនេះ96581
  • ឆ្នាំនេះ96581
  • សរុប20539037