ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ក្រោយពី​បាញ់​សត្វ​ប្រើស​មួយ​ក្បាល​ងាប់​

09-April-2016 | ដោយ មែន កំសត់


 
ស្ទឹងត្រែង ៖ បុរស​ពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍​ឃាត់ខ្លួន​បន្ទាប់ពី​យក​កាំភ្លើង​កែច្នៃ​បាញ់សម្លាប់​សត្វ​ប្រើស ញី​មួយ​ក្បាលមាន​ទម្ងន់​៣០​គីឡូក្រាម​នៅក្នុង​ព្រៃ​ភូមិសាស្ត្រ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៦​។​

 លោក​សៀន ​សុខុម ​អធិការរង​នគរបាល​ស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា​អ្នកភូមិ​ពីរ នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ថ្មកែវ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សៀម​ប៉ាង​។​ជនសង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ឈ្មោះ​ចាន់​ពៅ​អាយុ​៣២​ឆ្នាំ​និង​ឈ្មោះ​ដាំ​កង តែង​អាយុ​២២​ឆ្នាំ​។​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ញ៉ា​ង​ស៊ុម​ឃុំ​ថ្ម​កែង ស្រុក​សៀម​ប៉ាង​។​ហើយ​ម្នាក់ទៀត​គឺជា​អ្នក​ដឹកជញ្ជូន​ឈ្មោះ ដាំ (​ជា​សហចារី​)​បាន​រត់គេចខ្លួន​។​
    
​លោក​អធិការរង​ស្រុក​សៀម ប៉ាង ​បាន​បញ្ជាក់ថា​អាវុធ​កែច្នៃ​មួយ​ដើម​និង​សត្វ​ប្រើស​ញី​មួយ​ក្បាល ត្រូវបាន​បញ្ជូន​ទៅកាន់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រួច​បន្ត​ទៅកាន់​តុលាការ ជាមួយនិង​វត្ថុតាង​កាំភ្លើង​កែច្នៃ​មួយ​ដើម​។​លោក​ជា​ពេជ្រ​ព្រះរាជអាជ្ញា អម​តុលាការខេត្ត​ស្ទឹងត្រែង​បាន​និយាយ​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៩​មេសា​២០១៦ ថា​ខាង​មន្ត្រី​ជំនាញ​បាន​រាយការណ៍​អំពី​ករណី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពីរ នាក់​បាញ់​សម្លាប់សត្វ​ប្រើស​មួយ​ក្បាល​នោះ​ហើយ​។​ប៉ុន្តែ​មិនទាន់​បញ្ជូន មនុស្ស​និង​សំណុំរឿង​មក​តុលាការ​នៅឡើយ​ទេ​។​លោ​កថា​ទាក់ទង​ករណី​ខាងលើនេះ តំណាង​អយ្យការ​កំពុង​ពិចារណា​ទៅលើ​សំណុំរឿង​ដើម្បី​សួរនាំ​ដាក់បន្ទុក តាមច្បាប់​៕


ចំនួនអ្នកទស្សនា

    20540367

  • ថ្ងៃនេះ17191
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76031
  • ខែនេះ97911
  • ឆ្នាំនេះ97911
  • សរុប20540367