បញ្ចូល​ហ្គាស​រួច​ភ្លេច​ដក​ក្បាល បណ្ដាល​ឲ្យ​ផ្ទុះ​របួស​៤​នាក់ និង​ខូ​ត​ខាត​ទ្រព្យសម្បត្តិ មួយចំនួន​

10-April-2016 | ដោយ មែន កំសត់


​កណ្ដាល​៖ មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​មួយ បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ ស្រាល និង​ខូ​ត​ខាត​សម្ភារ​មួយ​យ​ចំនួន នៅវេលា​ម៉ោង​១១និង៣០​នាទី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ មន្ត្រីនគរបាល​មូលដ្ឋាន បាន​ប្រាប់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បញ្ចូល​ហ្គាស ពី​ធុង​ធំ​ទៅ​កំប៉ុង​តូចៗ ចំនួន​៤​កំប៉ុង ក្រោយពី​បញ្ចូល​រួច ក៏​មិនបាន​ដក​ក្បាល​ហ្គាស​ចេញ​ទេ បន្ទាប់មក​ក៏​ផ្ទុះ​កំប៉ុង​ហ្គាស លាន់ឮ​សន្ធឹក និង​បណ្ដាលឱ្យ​រងរបួស​៤​នាក់​តែម្តង​។​

​ជនរងគ្រោះ​ទី​១.​ឈ្មោះ ឈន់ ប៊ុន​ថា អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ល្វេលើ ឃុំ​ល្វេ ស្រុក​កោះ​សូរ​ទិន ខេត្តកំពង់ចាម មុខរបរ​លក់​ទូរស័ព្ទ និង​បញ្ចូល​ហ្គាស ទី​២.​ឈ្មោះ គន្ធ ស្រី​រស់ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកលក់ដូរ ស្រុកកំណើត ភូមិ​ស្វាយ​ឧ​ត្ត​ម ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង ទី​៣.​ឈ្មោះ លឹម ហ៊ុ​ច ភេទ​ស្រី អាយុ​៣៩ មុខរបរ​អ្នកលក់ដូរ ស្រុកកំណើត ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ទី​៤.​ឈ្មោះ សៅ អាយុ​៤៨​ឆ្នាំ មិនទាន់​ស្គាល់​អាស័យដ្ឋាន ជា​អ្នកជិះ​ម៉ូតូ​លក់​ត្រីងៀត បាន​ចូលទៅ​ជួយ​របួសធ្ងន់​។​
​ក្រៅពីនេះ​ក៏មាន​សម្ភារ​ខូចខាត​មួយចំនួនទៀត​ដូចជា ទូរ​ដាក់​សម្លៀកបំពាក់​១​ទូរទស្សន៍​១២​អ៊ីង​១​គ្រឿង កង្ហារ​២​គ្រឿ ប៉ៅ​អ៊ី​ចំនួន​១ និង​ខោអាវ​មួយចំនួនទៀត​។ មន្ត្រីនគរបាល បាន​បន្តទៀតថា ពេល​កើតហេតុ​នោះ ប្រជាពលរដ្ឋ​បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​ពន្លត់​អស់​ចំនួន​៧​ធុង និង​ឡានទឹក​បាញ់​អស់​ចំនួន​២​ឡាន​ទៀត​។​

​ចំណែក​ជនរងគ្រោះ បាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ជាមួយគ្នានេះ ផ្ទះមួយ​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់ រួមទាំង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​នៅ​យប់​ថ្ងៃទី​៨ ឈានចូល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល​។​
​បើតាម​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជា​ក់ថា អគ្គីភ័យ​នេះ​គឺ​បណ្ដាលមកពី​ភ្លើងចង្ក្រាន​ពន្លត់​មិន​អស់ ចំនែក​ជនរងគ្រោះ​មួយ​គ្រួសារ មានឈ្មោះ​ជុំ យ​ន ជា​ប្ដី​មាន​អាយុ​៥៤ និង​ឈ្មោះ​សុន ភឿង អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ ចំពោះ​សម្ភារ​ដែល​ខូចខាត​រួមមាន ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ​សរសរ​ដើម ប្រេងខ្យល់​ជញ្ជាំង​ស្លឹក ប្រកស​ង្ក័​សី មាន​ទំហំ​៦×៤​ម​ភ្ជាប់​ជាមួយ​រោង​បាយ​ទំហំ​៤×២​ម ទូរទស្សន៍​ស ខ្មៅ​១​គ្រឿង​អាគុយ​១ (៤០A)​មួយគ្រឿង ប្រាក់រៀល​ចំនួន​៣​ម៉ឺន​រៀល ព្រមទាំង​សម្ភារ​ផ្សេងៗ​ទៀត​។​
​អគ្គិភ័យ​ខាងលើនេះ​ក៏បាន​រាលដាល​ឆាបឆេះ​ដល់ផ្ទះ​ឈ្មោះ​វេ​ង យាន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ខូចខាត​នៅ​ជញ្ជាំង​ធ្វើ​អំ​ពីស​ង្ក័​សី​ឆេះ​រោល​មួយ​ចំហៀង និង​របស់របរ​ផ្សេងៗ​ទៀត​៕

ចំនួនអ្នកទស្សនា

    21290437

  • ថ្ងៃនេះ3541
  • ម្សិលមិញ4681
  • សប្តាហ៍នេះ20091
  • ខែនេះ63351
  • ឆ្នាំនេះ847981
  • សរុប21290437