សកម្មជន គណបក្ស សម រង្ស៊ី ម្នាក់​យក​កាំបិត ចាក់​ប្អូនថ្លៃ​បណ្តាល​ឲ្យ​ស្លាប់ ពេល​កំពុង​ផឹកស៊ី

10-April-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖ បុរស​ម្នាក់​ជា​សមាជិក​គណបក្ស សម រង្ស៊ី (​ឥឡូវ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​) បានសម្លាប់​ប្អូនថ្លៃ​របស់ខ្លួន ដោយ​យក​កាំបិត​ចុង​ស្រួច​ចាក់ ខណៈដែល​ពួកគេ កំពុង​ឈ្លោះប្រកែក​គ្នា ពេល​កំពុង​ផឹកស៊ី​។ ករណី​ឃាត​កម្មនេះ បានកើត​ឡើង​នៅ​ភូមិ​ចំបក់ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅវេលា​ម៉ោង​៧ និង៣០​នាទី យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦​។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ បាន​បញ្ជាក់ថា នៅពេលនេះ​កម្លាំង​នគរបាល​របស់លោក កំពុង​តាម ស្វែងរក​ចាប់ខ្លួន ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ លោកស្នងការ​បានបញ្ជាក់​ទៀតថា ជនសង្ស័យ​មានឈ្មោះ ប្រាក់ សិក្ខា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ (​សមាជិក​គណបក្ស​សម​រង្សី​) នៅ​ភូមិ​ឃុំ​ខាងលើ បានធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ ឈ្មោះ រី តូន ហៅ​ក្រឹម អាយុ​២៦​ឆ្នាំ (​ត្រូវជា​ប្អូនថ្លៃ​) នៅ​ភូមិ​ឃុំ​ជាមួយគ្នា បណ្តាល​ឲ្យ​ស្លាប់​នៅ​នៅនឹងកន្លែង​។​​បើតាម​លោកស្នងការ មូលហេតុ​មកពី​ទំនាស់​ពាក្យសំដី​ក្នុងពេល​ផឹកស៊ី​នៅផ្ទះ ឈ្មោះ ផូ ភាព​៕

ចំនួនអ្នកទស្សនា

    20538447

  • ថ្ងៃនេះ15271
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74111
  • ខែនេះ95991
  • ឆ្នាំនេះ95991
  • សរុប20538447